សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ដោះលែង

នគរបាលត្រួតពិនិត្យយានយន្តដែលចូលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃអាទិត្យ នៅតាមផ្លូវក្នុងខេត្តកណ្តាល ដើម្បីទប់ស្កាត់បាតុកម្មប្រឆាំងគម្រោង CLV-DTA ដែលគ្រោងធ្វើនៅថ្ងៃទី១៨ ខែសីហា។ (ខេមបូចា/ ព្រីង សំរាំង)

តុលាការដោះលែងសកម្មជន CLV-DTA ៣៨នាក់ ឱ្យនៅក្រៅឃុំ ស្របពេលអង្គការសង្គមស៊ីវិលអំពាវនាវឱ្យដោះលែងពួកគេ

សកម្មជនជាច្រើននាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយសារការចោទប្រកាន់ថាពួកគេជាប់ពាក់ព័ន្ធនឹងករណីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលទទួលបានការសរសើរពីក្រុមសង្គមស៊ីវិល។ សង្គមស៊ីវិលបានអំពាវនាវឱ្យដោះលែងពួកគេជាច្រើនដង ខណៈដែលរដ្ឋាភិបាលបានសម្រេចចិត្តដកខ្លួនចេញពីគំនិតផ្តួចផ្តើមសហប្រតិបត្តិការក្នុងតំបន់រយៈពេល២០ឆ្នាំ។
សកម្មជន​បរិស្ថាន​ប្រាំមួយ​នាក់​បណ្តើរ​ម៉ូតូ​ចេញ​ពី​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បន្ទាប់​ពី​ដោះលែងវិញ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។(រូបភាព៖ ម៉ា ចិត្រត្រា)

សកម្មជន​បរិស្ថាន​ដែល​​ចាប់​ខ្លួន​ត្រូវ​បាន​ដោះលែង​វិញ ​បន្ទាប់​ពី​សាកសួរ​​ពីរ​ថ្ងៃ

សកម្មជនបរិស្ថានចំនួនប្រាំមួយនាក់ដែលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍​ ទី២៣ ខែវិច្ឆិកា នៅពេលកំពុងស៊ើបអង្កេតការកាប់​ឈើ​ខុសច្បាប់នៅជិតដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តស្ទឹងត្រែង ត្រូវបានដោះលែង បន្ទាប់ពីការសាកសួររយៈពីរថ្ងៃពីកងរាជអាវុធហត្ថខេត្ត។

អ្នក​កាសែត​ឯករាជ្យ លោក ម៉ិច ដារ៉ា ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

អ្នក​កាសែត​ឯករាជ្យ ដែល​គេ​និយម​និយាយ​ជា​ភាសា​អង់​គ្លេស​ថា freelance journalist លោក ម៉ិច ដារ៉ា ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​លោក​ទទួល​​បាន​អនុញ្ញាត​ឱ្យចាកចេញ​ពី​ពន្ធនាគារ​ ខេត្ត​កណ្ដាល កាល​ពីក្រោយ​ម៉ោង​ ១២ ថ្ងៃ​ត្រង់បន្តិច​​ នៃ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​តុលា បន្ទាប់​ពី​លោក​បាន​​សុំទោសចំ​ពោះ ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​​ នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត…
លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំពីពន្ធនាគារខេត្តកណ្តាល នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៤ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីការសុំទោសរបស់លោកកាលពីយប់ថ្ងៃទី២៣ ខែតុលា ចំពោះលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ (ខេមបូចា/ ព្រីង សំរាំង)

លោក ម៉ិច ដារ៉ា អ្នកកាសែតឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីចេញវីដេអូសុំទោស

លោក ម៉ិច ដារ៉ាអ្នកសារព័ត៌មានឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំពីពន្ធនាគារខេត្តកណ្តាល នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៤ខែតុលា ឆ្នាំ២០២៤ បន្ទាប់​ពី​ការ​សុំទោស​របស់​លោក​កាល​ពី​យប់​ថ្ងៃទី២៣ ខែតុលា ​ចំពោះ​លោកហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ជា ចាន់ ប្រធាន​សហជីព​នៅរោងចក្រវីង​ស្តារ​ស៊ូ បានពកូន​ៗរបស់លោក ​បន្ទាប់​ពី​លោកត្រូវ​បាន​ដោះ​លែងឱ្យមានសេរីភាពឡើងវិញ ​នៅ​ថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ផ្តល់ឱ្យ)

សាលា​ឧទ្ធរណ៍បានសម្រេចដោះលែងប្រធាន​សហជីព​លោក ជា ចាន់ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពី​ជាប់ពន្ធនាគារ៦​ខែ

សាលា​ឧទ្ធរណ៍​​ភ្នំពេញ​បាន​ប្រកាសសាលដីកា ដោយសម្រេចឱ្យ​​ប្រធាន​សហជីពនៅរោងចក្រ​វីង​ស្តារស៊ូ (Wing Star Shoes) ​លោក ជា ចាន់ រួចផុតពីបទចោទប្រកាន់ ដែល​លោកត្រូវបានជាប់​ពន្ធនាគារ​អស់​រយៈពេល៦ខែ។ លោក ចាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយមិនមានដីការបស់តុលាការកាលពីខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីម្ចាស់រោងចក្រដែលលោកបម្រើការងារបានដាក់ពាក្យ បណ្តឹង ខណៈពេលដែលលោកបានជាប់ជាប្រធានសហជីព។
ការិយាល័យសមាគមអាដហុកនៅរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

សមាគមអាដហុកដាក់លិខិតទៅក្រសួងមហាផ្ទៃស្នើឱ្យមានចំណាត់ការលើរដ្ឋបាលក្រុងកំពង់ចាម

សមាគមអាដហុកបានដាក់លិខិតទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែកក្កដា ដោយ​ទាមទារឱ្យក្រសួងពិនិត្យមើលអាជ្ញាធរមូលដ្ឋានដែលបានចុះដកស្លាកនៅស្នាក់ការខេត្ដកំពង់ចាមលើសារដោះលែង លោក កើត សារ៉ាយ ដែលបានចាប់ខ្លួនកន្លងមក ខណៈក្រសួងមហាផ្ទៃថា នឹងពិនិត្យក្រោយទទួលលិខិត។
អាជ្ញាធរថៃពិនិត្យឯកសាពលរដ្ឋខ្មែរដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយមនុស្សប្រាំពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)

អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរប្រាំមួយនាក់ ក្រោយឃុំខ្លួនប្រាំមួយខែ

ជនភៀសខ្លួន​ខ្មែរ​ចំនួន​ប្រាំមួយ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០២៣ ពេល​រៀបចំវគ្គបណ្ដុះបណ្ដាល​ស្ដីពី​កិច្ចព្រម​ព្រៀងសន្ដិភាព​ក្រុង​ប៉ារីស ត្រូវបានដោះលែង​​វិញ​ហើយ​នៅពេល​នេះ។ អ្នក​ទាំង​ប្រាំមួយ​ត្រូវ​ឃុំ​ខ្លួន​នៅ​មណ្ឌល​ឃុំខ្លួ​ន​ជនអន្តោប្រវេសន៍​ Suan Plu ក្នុង​ប្រទេស​ និង​ត្រូវ​បាន​ដោះ​លែង​វិញ​ជា​បន្ត​បន្ទាប់​គិត​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ដល់​ថ្ងៃទី​២៥​ ខែមិថុនា។ ក្នុង​ចំណោម​នោះ​មាន​បី​នាក់​បាន​ទៅ​ដល់​ប្រទេស​ទី​បី​ហើយ​។​
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) និងសមាជិករបស់លោកស្រីបានប្រមូលផ្តុំគ្នានៅខាងក្រៅសាលាដំបូងខេត្តកំពង់ស្ពឺនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (រូបភាព CATU)

សហជីពCATU​ទទូច​ឲ្យ​តុលាការ​​ខេត្ត​កំពង់​ស្ពឺ​ផ្តល់​យុត្តិធម៌​ដល់​​ប្រ​ធាន​​សហជីពនៅ​រោង​ចក្រ ​វីង​ស្តារ ស៊ូ​

តំ​ណាងសហជីពនិងសមាជិកសហព័ន្ធ​សហជីពកម្ពុជា(CATU)ប្រមាណ៤០នា​ក់ បានប្រមូលផ្តុំគ្នា​ ខណៈ​​ពេ​ល​សា​លា​ដំ​បូ​​​​ង​​​ខេ​​​ត្ត​​​​​កំពង់​ស្ពឺ​បើក​​សវនាការជំនុំជម្រះ​លើ​សំណុំរឿង​របស់​លោក​ ជា ​ចាន់​ ​កា​ល​​​ពី​ថ្ងៃ​ពុ​ធ ដោយមាន​លើកបដា​ទាម​ទារឱ្យ​ដោះ​លែងលោក។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០​២៤​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម