
មេដឹកនាំនិងតំណាងណាហ្គាវើលដ៍៨នាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះ អាសន្ន ខណៈ៣នាក់ទៀតកំពុងជាប់ឃុំ
មេដឹកនាំនិងតំណាងសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨រូប រួមមានកញ្ញា ឈឹម ស៊ីថរ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននៅយប់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២ ខណៈ៣នាក់ផ្សេងទៀតកំពុងជាប់ឃុំ។ នេះបើតាមការបញ្ជាក់ពីលោក អំ សំអាត នាយករងនៃអង្គការលីកាដូ។