សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ដោះស្រាយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺផ្លូវជាតិលេខ៣១ និងលេខ៣៣ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។ រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី

ចៅហ្វាយខេត្តមួយចំនួនថានឹងពន្លឿនការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការតាមបញ្ជានាយករដ្ឋមន្ត្រី

អភិបាលខេត្តមួយចំនួនបានអះអាងថានឹងពន្លឿនការដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធ​តុលាការឱ្យបានឆាប់រហ័សតាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ខណៈ​ដែលតំណាងសហគមន៍មួយចំនួនសង្ឃឹមថាបទបញ្ជានេះនឹងក្លាយជាច្រកចេញចំពោះ​វិវាទដីធ្លីរ៉ាំរ៉ៃរបស់ពួកគាត់។
បុរសចំណាស់ម្នាក់ កំពុងដងទឹកលូដែលដក់ត្រាំយូរខែ មកជះលាងទីធ្លាខាងមុខផ្ទះ ដោយនិយាយថា ទឹកនេះដក់រាប់ខែ និងមានក្លិនស្អុយ។ រូបថតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ពលរដ្ឋនៅភូមិព្រែកតាគង់ត្រូវទឹកស្អុយជនលិចរាប់ខែ ស្នើអាជ្ញាធរ​ជួយដោះស្រាយប្រព័ន្ធលូ

ចុះពីស្ពានអាកាសក្បាលថ្នល់ប្រមាណ១គីឡូម៉ែត្រ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ប្រជាពលរដ្ឋប្រមាណ​៣០គ្រួសារ លើកឡើងថាពួកគេរស់នៅជាមួយទឹកស្អុយ​ជន់លិចផ្លូវ និងផ្ទះអស់ជាច្រើនខែមកហើយ ពួកគេស្នើឱ្យ​អាជ្ញាធរពាក់ព័ន្ធ​ជួយដោះស្រាយ​ប្រព័ន្ធ​​​លូឱ្យបានឆាប់។
ពលរដ្ឋទាំង២ឃុំឈរលើកបដានៅមុខសាលាឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីស្នើអាជ្ញាធរមូលដ្ឋានជួយដោះស្រាយ។ រូបថតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ពលរដ្ឋជិត១០០នាក់ខេត្តស្វាយរៀងស្នើអាជ្ញាធរមូលដ្ឋានជួយដោះស្រាយ​ផលប៉ះពាល់គម្រោងសាងសង់និងស្តារប្រឡាយទឹក

ប្រជាពលរដ្ឋជិត១០០នាក់បាននាំគ្នាទៅសាលាឃុំម៉ឺនជ័យក្នុងស្រុករំដួលខេត្តស្វាយរៀងកាលពីថ្ងៃទី៧ ខែកញ្ញា ដើម្បីស្នើ​ឱ្យអាជ្ញាធរឃុំជួយដោះស្រាយបញ្ហាដីធ្លីជូន​ពួកគាត់ដែល​កំពុងរង​ផលប៉ះពាល់ពីគម្រោងសាងសង់និងស្តារប្រឡាយទឹក។
កម្មកររោងចក្រ ឃែនធើរេន អឹភែរឹល បោះតង់ដេកយាមនៅមុខរោងចក្រ ដើម្បីស្វែងរកដំណោះស្រាយ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កម្មកររោងចក្រ ឃែនធើរេន ដេកយាមមុខរោងចក្រជិត៤ខែស្នើក្រសួងការងារជួយដោះស្រាយបញ្ចប់វិវាទ

កម្មកររោងចក្រ ឃែនធើរេន ដែលធ្វើការតវ៉ាដាក់ញត្តិនៅតាមស្ថាប័នរដ្ឋនានាព្រមទាំង​ដេកយាមមុខរោងចក្រជារៀងរាល់យប់អស់រយៈពេលជិត៤ខែ​មកនេះ ស្នើឱ្យ​ក្រសួង​ការងារ​​ដោះស្រាយបញ្ចប់វិវាទ បន្ទាប់ពីថៅកែរោងចក្របិទទ្វារ។ 
គ្រឿងចក្រកំពុងស្ថិតនៅលើដីស្រែប្រជាពលរដ្ឋចំណុចអាងភាស ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយផ្អាកធ្វើសកម្មភាពក្រោយពលរដ្ឋតវ៉ា។ រូបថតថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុខសាវី

លោកនាយករដ្ឋមន្រ្តីបញ្ជាឱ្យអាជ្ញាធរខេត្តបាត់ដំបងចុះដោះស្រាយ​ជូនប្រជាពលរដ្ឋរឿងដីធ្លីនៅចំណុចអាងភាសបន្ទាប់ពីមានការតវ៉ា

អាជ្ញាធរខេត្តបាត់ដំបងបានចុះពិនិត្យនិងដោះស្រាយជូនប្រជាពលរដ្ឋដែលអាស្រ័យផលជាក់​ស្តែងនៅចំណុចអាងភាសជាទីកន្លែងដែលពលរដ្ឋជិត១០០នាក់ផ្ទុះការតវ៉ាបញ្ឈប់គ្រឿងចក្រ កាយដីស្រែពួកគាត់កាលពីថ្ងៃទី១៦ ខែសីហា។
សត្វពពែមួយចំនួននៅក្នុងកសិដ្ឋានដែលក្រុមហ៊ុនអានស៊ីន បានបោះបង់ចោល នៅក្នុងភូមិបត់សាលា ស្រុកបាណន់ ខេត្តបាត់ដំបង។ រូបថតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខសាវី

ពលរដ្ឋក្នុងខេត្តបាត់ដំបងចាញ់បោកក្រុមហ៊ុនចិញ្ចឹមសត្វរាប់លានដុល្លារ ស្នើឱ្យអាជ្ញាធរ​ជួយដោះស្រាយ

ជនរងគ្រោះម្នាក់ដែលចាញ់បោកក្រុមហ៊ុនមួយបានឱ្យដឹងថា៖ «ហ៊ឺ! សព្វថ្ងៃនេះខ្ញុំពិបាកខ្លាំង​នឹងគ្មានលុយបង់ធនាគារ ប្រឈមមុខ​នឹង​ឳពុក​ម្តាយក្មេក និងឪពុកម្តាយបង្កើត ដែលឱ្យ​គាត់​ខ្ចី​ធនាគារ​យកលុយមកចូលហ៊ុនរកស៊ី ហើយ​ត្រូវគេ​បោករាប់ម៉ឺនដុល្លារ និងឈ្លោះគ្នាជាមួយ ប្រពន្ធញឹកញាប់ពេលជជែករឿងហ្នឹងម្តងៗ»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម