លោក ស ខេង ចង់ឃើញកម្មករណាហ្គាវើលដ៍ទទួលបានដំណោះស្រាយឆាប់ៗ ខណៈកម្មករបានតវ៉ាមួយខែជាងមកហើយ

សណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា វិវាទការងារ​រវាងបុគ្គលិក​ណាហ្គាវើលដ៍ជាមួយនឹងក្រុមហ៊ុន គួរតែចរចារកដំណោះស្រាយឱ្យបានឆាប់ៗ​ដោយសន្តិវិធី ខណៈសង្គមស៊ីវិលនានា ទាមទារឱ្យមានការដោះលែងមេដឹកនាំសហជីព និងរកដំណោះ​ស្រាយជាបន្ទាន់ដោយសារកូដកម្មអូសបន្លាយជាងមួយខែមកហើយ។​

បុគ្គលិកណាហ្គាវើលដ៍ដាក់ញ្ញតិ្តសុំអន្តរាគមន៍ពីស្ថានទូត ក្រោយមិនទាន់ទទួលបានដំណោះស្រាយ

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានយកញ្ញត្តិទៅដាក់នៅស្ថានទូតបារាំង ដើម្បីឱ្យជួយអន្តរាគមន៍រកដំណោះស្រាយជូនពួកគេ។ រូបថតថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណ២៥នាក់  បានយកញ្ញត្តិទៅដាក់នៅតាមស្ថានទូត​ចំនួន១៤ នៅកម្ពុជា ក្នុងគោលបំណងឱ្យស្ថានទូតជំរុញរដ្ឋាភិបាលឱ្យ​មាន​ការដោះស្រាយវិវាទ​ការងាររវាងបុគ្គលិកជាមួយក្រុមហ៊ុន និងដោះលែង​មេដឹកនាំ និងតំណាង​សហជីពទាំង៨រូប​របស់ពួកគេ។

បុគ្គលិកណាហ្គាវើលដ៍ដែលមិនទាន់កាត់ឈ្មោះត្រូវបានគំរាមកំហែងពីក្រុមហ៊ុន ខណៈពួកគេចូលរួមធ្វើកូដកម្ម

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានបន្តធ្វើកូដកម្មទាមទារដំណោះស្រាយ ពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេត្រូវបានរារាំង។ រូបថតថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលមិនទាន់កាត់ឈ្មោះប្រមាណជា១ពាន់នាក់ដែលបានគាំទ្រ និងចូលរួមធ្វើកូដកម្មដើម្បីទាមទារឲ្យដោះលែងមេដឹកនាំ និងតំណាងសហជីពត្រូវបាន​ក្រុមហ៊ុនផ្ញើសារគម្រាមកំហែងថា​ បើមិនចូលធ្វើការវិញ ពួកគេនឹងត្រូវបានកាត់​ឈ្មោះចេញ​ពី​ក្រុមហ៊ុន។

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ទាមទារឱ្យដោះលែងមេដឹកនាំ និងតំណាងសហជីព៨នាក់មុននឹងបន្តការចរចា

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ ប្រមូលផ្ដុំគ្នាធ្វើសន្និសីទសារព័ត៌មាន នៅមុខក្រសួងការងារ ក្នុងក្រុងភ្នំពេញ។ រូបថតថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណជា២០នាក់កាលពីថ្ងៃចន្ទនេះ​ បានទៅទាមទារ​ឱ្យក្រសួងការងារជួយ​អន្តរាគមន៍ឱ្យមានការដោះលែងមេដឹកនាំ និងតំណាងសហជីព​ទាំង៨នាក់ជាមុនសិន ទើបបន្តចរចាររកដំណោះស្រាយលើវិវាទការងារ​មួយនេះ។

តំណាងសហជីពមកពីវិស័យផ្សេងៗប្រកាសជំហរគាំទ្រនៅមុខក្រុមកូដករដើម្បីទាមទារឱ្យដោះលែងមេដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៍

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានបន្តធ្វើកូដកម្មទាមទារដំណោះស្រាយពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេត្រូវបានរារាំង។ រូបថតថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

តំណាងសហជីពមកពីវិស័យផ្សេងៗបានទៅប្រកាសជំហរនៅមុខក្រុមកូដករកាលពីថ្ងៃសុក្រនេះ ដើម្បីគាំទ្រ និងធ្វើយុទ្ធនាការទាមទារឱ្យដោះលែងមេដឹកនាំ និងតំណាងក្រុមកូដករ​នៃក្រុមហ៊ុន​ណាហ្គាវើលដ៍ ព្រមទាំងស្នើឱ្យក្រុមហ៊ុនដោះស្រាយបញ្ចប់វិវាទការងារនេះ។