សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ណែនាំ

ក្រសួងសុខាភិបាល ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ក្រសួងណែនាំឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈករណីជំងឺផ្ដាសាយបក្សីទីបួនត្រូវបានរកឃើញលើក្មេងប្រុសម្នាក់ទៀត

ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំម្នាក់ទៀត មកពី​ខេត្ត​ក្រចេះ​ត្រូវបាន​បញ្ជាក់​ថា​​វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី ។ ក្មេង​ប្រុស​ម្នាក់​នេះ​ជា​បង​របស់​ រឿន វីរុន អាយុ​៩ឆ្នាំ ដែល​បាន​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ​បក្សី​កាលពីថ្ងៃទី​៨ ខែកុម្ភៈ ដែល​នាំ​ឲ្យចំនួន​អ្នក​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សីឡើង​ដល់​បួន​ករណី​ហើយ​ក្នុង​ឆ្នាំ​២០២៤។ នេះ​បើ​តាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ក្រ​សួង​សុខាភិបាល​។​
រថយន្ត Ford Ranger បានបើកបុករះលើរថយន្ត២គ្រឿងនិងម៉ូតូ៤គ្រឿង បណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់ និង៤នាក់រងបួស នៅចំណុចស្ពានឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុកផេកស្នងការនគរបាលរាជធានីភ្នំពេញ)

លោកនាយករដ្ឋមន្ត្រីណែនាំសមត្ថកិច្ច​ឱ្យរឹតបន្តឹងជាតិអាល់កុល ខណៈគ្រោះ​ថ្នាក់​ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ច្រើននាក់

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះករណីបុក​មនុស្ស​ស្លាប់ជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ហើយលោកបានណែនាំឱ្យ​អគ្គស្នងការ​នគរ​បាល​​ជាតិ​​​រឹតបន្តឹងការពិនិត្យលើអ្នកបើកបរដែលមានសារធាតុគ្រឿងស្រវឹង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការីចំនួនពីររូបទៀតនៅគេហដ្ឋានរបស់លោកផ្ទាល់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាព៖ តេឡេក្រាមលោកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រីណែនាំឱ្យផ្ដល់សិទ្ធិដល់សមាគមសម្ព័ន្ធ​សហគមន៍​កសិករកម្ពុជាដំណើរការឡើងវិញ

លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន បាន​អំពាវ​នាវ​ឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា​អាច​ដំណើរ​ការ​ឡើង​វិញ និង​ទម្លាក់​ចោល​បទ​ចោទ​ចំនួន​បី​ប្រឆាំង​នឹង​បុគ្គលិក​ស្ថាប័ន​មួយ​នេះ បន្ទាប់​ពី​ក្រ​សួង​មហាផ្ទៃ​បាន​ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​កាល​ពី​ដើម​ខែ​នេះ​។​
ប្រជាពលរដ្ឋចោលសំរាមពាសវាលពាសកាលនៅតាមដងផ្លូវក្នុងខេត្តបាត់ដំបង។ រូបថត៖ ឈឿន ថៃកឿ

អភិបាលខេត្តបាត់ដំបងជម្រុញឲ្យពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រដ្ឋបាលខេត្ត

រដ្ឋបាលខេត្តបាត់​ដំបង​ជម្រុញឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅតាមការ​ណែនាំ​របស់​រដ្ឋបាលខេត្ត ដើម្បីលុបបំបាត់ការចោលសំរាមពាសវាលពាសកាល និងបង្កភាពងាយស្រួល​ទៅ​ដល់ក្រុមហ៊ុនក្នុង​ការ​ប្រមូលសំរាម។

ព័ត៌មានថ្មី

អត្ថបទពេញនិយម