សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: តម្កល់សាលក្រម

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងនៅទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មុនពេលលោកត្រូវបានចាប់ខ្លួនពីបទចេញមូលប្បទានប័តគ្មានសាច់ប្រាក់។ (ខេមបូចា/ ព្រីង សំរាំង)

សាលាឧទ្ធរណ៍ភ្នំពេញតម្កល់សាលក្រមពីបទញុះញង់លើ លោក ថាច់ សេដ្ឋា

សាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ បានសម្រេចតម្កល់សាលាក្រមលើ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងបទចោទញុះញង់បង្កឱ្យមាន​ភាពវឹកវរដល់​សន្តិសុខសង្គម។
ជនជាប់ចោទលោក ស្ងួន ញឿន កំពុងឈរមុខសាលាឧទ្ធរហ៍ភ្នំពេញមុននឹងចូលស្ដាប់ការប្រកាសសាលដីកាពាក់ព័ន្ធនឹងរឿងក្តីរបស់លោក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅភូមិឡពាង

សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្ដកំពង់ឆ្នាំងនៅដដែល ដោយ​សម្រេច​ផ្ដន្ទាទោសជនជាប់​ចោទ​៣រូប​ឱ្យ​ជាប់ពន្ធនាគារ២ឆ្នាំ៦ខែ និងពិន័យ​ជា​ប្រាក់​២លាន​៨០​ម៉ឺនរៀល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខណៈជនជាប់ចោទ និងមន្ត្រីសង្គមស៊ីវិលថា ការសម្រេចនេះគឺអយុត្ដិធម៌។
រថយន្តពន្ធនាគារដឹក កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ចេញពីសាលាឧទ្ធរណ៍ភ្នំពេញ បន្ទាប់ពីសវនាការពេលព្រឹករួច នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលាឧទ្ធរណ៍ភ្នំពេញតម្កល់សាលក្រមលើមេដឹកនាំសហជីព​ណាហ្គាវើលដ៍​ពាក់ព័ន្ធនឹងសំណុំរឿងញុះញង់

សាលាឧទ្ធរណ៍នៅថ្ងៃព្រហស្បតិ៍ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូង​ទុកជាបាន​ការលើសំណុំរឿងញុះញង់ទៅលើមនុស្ស៩នាក់ រួមទាំងកញ្ញា ឈឹម ស៊ីថរ ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (LRSU)​ ដែលធ្វើ​កូដកម្ម​ទាមទារសិទ្ធិការងារ កាលពីចុងឆ្នាំ២០២១។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសាលាឧទ្ធរណ៍ បន្ទាប់ពីបានចូលរួមសវនាការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា / បញ្ញា ឆព័ណ្ណ

សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមផ្តន្ទាទោសលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍និងបង្កើនសំណងជំងឺចិត្តដល់១លានដុល្លារជូនCPP

សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ពុធ​នេះ​បាន​តម្កល់​សាលក្រម​របស់​តុលាការ​ជាន់​ទាប​ដែលបាន​​រក​ឃើញពិរុទ្ធភាព​របស់លោក សុន ឆ័យ ​​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ពី​បទ​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​បង្គាប់​ឲ្យ​លោក​​សង​ជំងឺ​ចិត្ត​ចំនួន៤ពាន់​លាន​រៀល (១លាន​ដុល្លារ) គឺ​កើន​មួយ​ភាគ​បី​នៃ​អ្វី​ដែលតុលាការ​ជាន់​ទាប​បាន​បង្គាប់​។
លោក ណៃ វង់ដា អតីតមន្ត្រីជាន់ខ្ពស់សមាគមអាដហុកមកដល់សាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការលើបណ្តឹងឧទ្ធរណ៍ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្តន្ទាទោសបុគ្គលិកអង្គការអាដហុក៥រូប ជុំវិញសំណុំរឿងសូកប៉ាន់សាក្សី

សាលាឧទ្ធរណ៍កាលពីថ្ងៃចន្ទបានតម្កល់សាលក្រមរបស់តុលាការជាន់ទាបនៅក្នុងសំណុំរឿង «អាដហុក៥» ដែលបុគ្គលិកអង្គការសិទ្ធិមនុស្សនេះ ត្រូវបានតុលាការរកឃើញពិរុទ្ធភាពកាលពីខែកញ្ញាឆ្នាំ២០១៨ ពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង។

ព័ត៌មានថ្មី

អត្ថបទពេញនិយម