សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: តម្លាភាព

ពិធី​បើកការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​តម្លៃ​១,៧​ពាន់​លាន​ដុល្លារ​នៅ​ខេត្តកណ្តាល​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៤​។​ (ខេមបូចា/ ព្រីង ​សំរាំង​)

ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​រិះគន់​គម្រោងព្រែកជីក​ហ្វូណន​ដែល​ជាប់​គាំង ខណៈ​ពលរដ្ឋ​រងគ្រោះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​បច្ចុប្បន្នភាព

ទោះបីជាមានការសន្យាអំពីតម្លាភាព និងកិច្ចសហការក៏ដោយ គម្លាតទំនាក់ទំនង និងសកម្មភាព​បានកើតឡើងបន្ទាប់ពីការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។ ខណៈពេលដែលអ្នកស្រុកបន្តស្នើសុំរដ្ឋាភិបាលសម្រាប់ការធ្វើបច្ចុប្បន្នភាព និងការវាយតម្លៃផលប៉ះពាល់លឿនជាងមុន។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរិះគន់គម្រោងសម្រាប់ការជាប់គាំង ដោយលើកឡើងពីបញ្ហាផ្តល់មូលនិធិពីប្រទេសចិន។
សមាជិកសភាចូលរួមប្រជុំពេញអង្គ ដើម្បីពិភាក្សាលើសេក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ រូបភាព៖ ទំព័រហ្វេសប៊ុករដ្ឋសភា

ថវិកាជាតិកម្ពុជាមានតម្លាភាពជាងមុន ប៉ុន្តែ ធាតុចូលពីសង្គមស៊ីវិល​នៅតែពុំទាន់ត្រូវបាន​ពិចារណា

អង្គការ​ភាពជាដៃគូ​ថវិកា​អន្តរជាតិ (IBP) ដែលជាអង្គការមិនមែនរដ្ឋាភិបាលនាំមុខគេ​ក្នុងការ​លើក​កម្ពស់​ទំនួលខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុសាធារណៈ​​ បាន​ដំឡើង​ពិន្ទុ​របស់កម្ពុជា​នៅលើ​សន្ទស្សន៍​តម្លាភាព​ថវិកាជាតិ​របស់ខ្លួន ប៉ុន្តែ នៅមានការងារជាច្រើនទៀត​ដែលត្រូវធ្វើ​ដើម្បី​សម្រេច​បាន​គណនេយ្យភាពពេញលេញ ។​
ពលរដ្ឋចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នាំគ្នាតវ៉ានៅមុខសាលាដំបូងខេត្ដសៀមរាប ដើម្បីស្វែងរកដំណោះស្រាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

តុលាការខេត្ដសៀមរាបសម្រេចបង្កកគណនីធនាគារ និងទ្រព្យសម្បត្ដិក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ក្រោយពលរដ្ឋប្ដឹង

សាលាដំបូងខេត្ដសៀមរាបសម្រេចបង្កកគណនីធនាគារចំនួន១៨៣ និងទ្រព្យសម្បត្ដិ​ក្រុម​​ហ៊ុន ប្រ៊ីលាន ស៊ីធី ក្រោយពីពលរដ្ឋរាប់ពាន់នាក់បានដាក់ពាក្យបណ្ដឹងកាលពីពាក់កណ្ដាល​​ខែកុម្ភៈ គិតមកដល់ពេលនេះពលរដ្ឋអះអាងថា នៅមិនទាន់ទទួលបាន​ដំណោះស្រាយ​សម​ស្របនៅ​ឡើយ។
អគាររដ្ឋសភានៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

អង្គការតម្លាភាពកម្ពុជា៖ ដំណើរការថវិការបស់កម្ពុជាខ្វះតម្លាភាព និងការត្រួតពិនិត្យ

ដំណើរការថវិការបស់ប្រទេសកម្ពុជាខ្វះតម្លាភាព និងការត្រួតពិនិត្យ​​គ្រប់គ្រាន់ នេះបើយោងតាម​របាយ​ការណ៍​ចេញផ្សាយនៅខែវិច្ឆិកា របស់​​អង្គការតម្លាភាពកម្ពុជា (TI) ជា​អង្គការ​ឃ្លាំមើលអំពើពុករលួយ។
សាឡង់ដឹកខ្សាច់ធំមួយកំពុងដឹកខ្សាច់តាមទន្លេបាសាក់ក្នុងរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ប្រជាពលរដ្ឋទទួលបានព័ត៌មានតិចតួចអំពីមូលនិធិរ៉ែដែលជួយដល់ការអភិវឌ្ឍក្នុងសហគមន៍

អស់រយៈពេលជាង៧ឆ្នាំមកហើយដែលមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋានត្រូវបានបង្កើតឡើងដោយក្រសួងរ៉ែនិងថាមពល ដើម្បីជួយអភិវឌ្ឍន៍ក្នុងវិស័យអប់រំ សុខាភិបាលនិងសេវាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានដែលរងផលប៉ះពាល់ដោយសារសកម្មភាពរុករករ៉ែ។
ប្រជាពលរដ្ឋនិងមន្ត្រីអាជ្ញាធរថា ការងារគណនេយ្យភាពសង្គមជួយសម្រួលការរស់នៅនិងការងាររបស់ពួកគាត់

ប្រជាពលរដ្ឋនិងមន្ត្រីអាជ្ញាធរថា ការងារគណនេយ្យភាពសង្គមជួយសម្រួលការរស់នៅនិងការងាររបស់ពួកគាត់

ប្រជាពលរដ្ឋ គ្រូបង្រៀន និងមន្ត្រីអាជ្ញាធរឃុំសង្កាត់ ដែលបានទទួលការបណ្ដុះបណ្ដាលនិងបានចូលរួមធ្វើការងារគណនេយ្យភាពសង្គម មានក្ដីសោមនស្សរីករាយ ជាពិសេសក្រុមប្រជាពលរដ្ឋ ព្រោះការយល់ដឹងអំពីកិច្ចការនេះបានជួយឱ្យពួកគាត់មានសេចក្ដីក្លាហានក្នុងការលើកយកបញ្ហាដែលពួកគាត់ជួបប្រទះមកជជែកពិភាក្សាគ្នាត្រង់ទៅត្រង់មក នៅចំពោះមុខមន្ត្រីអាជ្ញាធរ ដើម្បីស្វែងរកដំណោះស្រាយ ។
ប្រជាពលរដ្ឋរិះគន់ថាការផ្ដល់បណ្ណក្រីក្រពុំមានតម្លាភាព

ប្រជាពលរដ្ឋរិះគន់ថាការផ្ដល់បណ្ណក្រីក្រពុំមានតម្លាភាព

ប្រជាពលរដ្ឋមួយចំនួនដែលមានស្ថានភាពជីវភាពបានព្រឹកខ្វះល្ងាច ត្អូញត្អែរថា ពួកគាត់ទីទាល់ក្រ ប៉ុន្តែពុំទទួលបានបណ្ណសមធម៌ឬបណ្ណក្រីក្រពីអាជ្ញាធរឡើយ បែរជាអាជ្ញាធរផ្តល់ឱ្យអ្នកដែលមានជីវភាពធូរធារឬសែស្រឡាយនិងបក្សពួករបស់ខ្លួនទៅវិញ ។ ការណ៍នេះ មន្ត្រីសង្គមស៊ីវិលស្នើឱ្យមានការត្រួតពិនិត្យបញ្ជីប្រជាពលរដ្ឋដែលទទួលបានបណ្ណក្រីក្រីនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រឡើងវិញ ។ សូមអញ្ជើញទស្សនាសេចក្ដីរាយការណ៍ជាវីដេអូ ដោយ ទ្រី ថានី !
អ្នកស្រី កែម ស្រីណាន អាយុ៤២ឆ្នាំ រស់នៅក្នុងឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មិនទទួលបានបណ្ណក្រីក្រ។ រូបភាពថតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ឃាង សុខមាន

សង្គមស៊ីវិលនិងប្រជាពលរដ្ឋរិះគន់អាជ្ញាធរថាការផ្ដល់បណ្ណក្រីក្រមិនមានតម្លាភាព

​ អ្នកស្រី​បន្តទៀតថា៖«ប្រហែល​ជាខ្ញុំ​មិន​មែន​ខ្សែ​គេ តែខ្ញុំមិនដែលមាត់កអីផង  ដឹងតែព្រឹកឡើងដើរប៉ះបន្លែបាត់ៗ ហើយប្រធានភូមិគេដើរ​ចោះៗ​យក ហើយ​ចំណែក​ខ្ញុំ​គេអត់មានសួរនាំអីទេ»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម