សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: តុលាការកំពូល

ពលរដ្ឋទាំង៤នាក់ ពេលមកតុលាការកំពូល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។(រូបគេផ្តល់ឱ្យ)

តុលាការកំពូលសម្រេចទម្លាក់បទចោទលើពលរដ្ឋស្រុកតំបែរ៤នាក់ ពាក់ព័ន្ធ​ករណីវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន

តុលាការកំពូលនៅថ្ងៃទី​១៤ ​ខែ​តុលា ​ឆ្នាំ២០២៤នេះ បាន​សម្រេចទម្លាក់បទចោទលើពលរដ្ឋស្រុកតំបែរ៤នាក់​ពាក់​ព័ន្ធ​នឹង​ករណី​វិវាទ​ដីធ្លី​ជាមួយក្រុមហ៊ុន​ចិន តាមបណ្ដឹងសារទុក្ខរបស់ពួកគេ ដែល​សំណុំរឿងនេះ​ត្រូវ​បាន​សាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ​សម្រេច​តម្កល់សាល​ក្រម​សាលា​ដំបូង ។
ពលរដ្ឋមានជម្លោះជាមួយក្រុមហ៊ុនចិន Harmony Win Investment ចូលរួមសវនាការនៅតុលាការកំពូលលើបណ្ដឹងសារទុក្ខរបស់ពួកគេ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋខេត្តត្បូងឃ្មុំ៤នាក់ចូលរួមសវនាការ​នៅតុលាការកំពូលលើបណ្ដឹងសារទុក្ខរបស់ពួកគេ

ពលរដ្ឋខេត្តត្បូងឃ្មុំ៤នាក់ត្រូវបានតុលាការកំពូលបើកសវនាការលើបណ្តឹងសារទុក្ខរបស់ពួកគេដោយសារសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំផ្តន្ទាទោសឱ្យពួកគេជាប់ទោស២ឆ្នាំ ប៉ុន្ដែទោសនោះព្យួរ ហើយពួកគេទាមទារឱ្យតុលាការទម្លាក់បទចោទលើពួកគេ ខណៈសង្គមស៊ីវិលថា ​តុលាការគួរទម្លាក់បទចោទលើពលរដ្ឋទាំងនោះ។
ប៉ូលិសដែលយាមនៅមុខតុលាការកំពូល ចង្អុលប្រាប់ លោក វន់ ពៅ ឱ្យធ្វើដំណើរទៅកាន់ម្ខាងទៀតនៃផ្លូវសម្រាប់ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ វ៉ា សុភានុត)

តុលាការកំពូលតម្កល់សាលដីកាផ្តន្ទាទោស​លោក វន់ ពៅ ដាក់ពន្ធនាគារ៤ឆ្នាំកន្លះ

តុលាការកំពូល បានសម្រេចតម្ដល់សាលដីកាដែលផ្តន្ទាទោស លោក វន់ ពៅ ប្រធានសមាគម​ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ៦ខែ ពាក់ព័ន្ធនឹងការតវ៉ារបស់កម្មករដែលទាមទារដំឡើងប្រាក់ខែគោល​១៦០​ដុល្លារ​កាលពី១០ឆ្នាំមុន។
មាតាបិតាដែលជាដើមបណ្តឹងរដ្ឋប្បវេណីជួបជុំគ្នានៅក្រៅរបងតុលាការកំពូល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីប្រកាសសាលដីកាជុំវិញសំណុំរឿងនៃម្ស៉ៅទឹកដោះគោនូទ្រីលេត (Nutrilatt) របស់ក្រុមហ៊ុន S&TK Trading Co.,LTD ដែលធ្វើឱ្យកូនៗរបស់ពួកគេមានបញ្ហាខ្វះជាតិដែក និងខ្វះគ្រាប់ឈាមក្រហមធ្ងន់ធ្ងរ។ (រូបភាពផ្តល់ឱ្យ)

ឪពុកម្តាយក្មេងរងគ្រោះដោយទឹកដោះគោ​នូទ្រីលេតសាទរសេចក្តី​សម្រេច​របស់តុលាការ

ឪពុកម្តាយក្មេងដែលរងគ្រោះប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដោយសារម្ស៉ៅទឹកដោះគោ នូទ្រីលេត (Nutrilatt) បានសាទរចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល ប៉ុន្តែនៅបារម្ភខ្លាចមិនអាចអនុវត្តសេចក្តីសម្រេចនោះបាន ព្រោះម្ចាស់ក្រុមហ៊ុនមិនបានបង្ហាញខ្លួនក្នុងដំណើរការនីតិវិធីតុលាការនោះទេ។ 
ប៉ូលិសដែលយាមនៅមុខតុលាការកំពូល ចង្អុលប្រាប់ លោក វន់ ពៅ ឱ្យធ្វើដំណើរទៅកាន់ម្ខាងទៀតនៃផ្លូវសម្រាប់ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ វ៉ា សុភានុត)

តុលាការកំពូលបើកសវនាការលើបណ្តឹងសាទុក្ខលោក វន់ ពៅ ពាក់ព័ន្ធការតវ៉ារបស់កម្មករកាលពីឆ្នាំ២០១៤

តុលាការកំពូល នៅថ្ងៃទី២ ខែកញ្ញា បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ពាក់ព័ន្ធនឹងបទផ្តើម​គំនិត​ឲ្យមានអំពើហិង្សាដោយចេតនា។ តុលាការ​គ្រោងនឹងប្រកាសសាលដីកានៅថ្ងៃទី០៩ ខែកញ្ញា។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនចូលរួមសវនាការនៅតុលាការកំពូល នៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

តុលាការកំពូលបើកសវនាការលើ​បណ្តឹង​សាទុក្ខរបស់លោក ថាច់ សេដ្ឋា ពាក់ព័ន្ធសំណុំរឿងចេញសែកគ្មានសាច់ប្រាក់

តុលាការកំពូល កាលពីថ្ងៃចន្ទ បានបើកសវនាការលើបណ្តឹងសាទុក្ខរបស់អតីត​អនុប្រធាន​គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា​  ដែលត្រូវបានផ្តន្ទាទោស​កាល​​ពី​ខែកញ្ញា ឆ្នាំ២០២៣ ពីបទចេញសែកគ្មាន​សាច់​ប្រាក់​កាល​ពី​ឆ្នាំ២០១៩។​​ ​តុ​​លាការ​​​នឹ​ង​ប្រ​​​​​កា​​ស​សា​​ល​​ដី​កា​​​​​​​​​​​​​​នៅ​ថ្ងៃ​​​ទី​​​​​៣១​​​ ខែ​​​​​​ឧស​​ភា​​។​​ 
បុរសម្នាក់បើកម៉ូតូឆ្លងកាត់មុខតុលាការកំពូល ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

តុលាការកំពូលសម្រេចតម្កល់ទោស២ឆ្នាំលើស្ថាបនិក​គណបក្ស​បេះដូងជាតិ៤រូប

តុលាការកំពូលនៅថ្ងៃទី១៣ ខែឧសភា តម្កល់សេចក្តីសម្រេចសាលាដំបូងរាជធានីភ្ណំពេញ និងសាលាឧទ្ធរណ៍​លើស្ថាបនិក​គណបក្ស​​​បេះដូងជាតិ៤រូបទុកជាបានការក្រោមបទចោទ«ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង»​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ តាមបណ្ដឹងក្រសួងមហាផ្ទៃ។
សមាជិកសហជីពណាហ្គាវើលដ៍ប្រមូលផ្តុំគ្នានៅមុខតុលាការកំពូល ដើម្បីគាំទ្រសហសេវិករបស់ពួកគេ ដែលត្រូវជំនុំជម្រះក្តី រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមមេធាវីទទូចឱ្យតុលាការកំពូលសម្រេចដោយយុត្តិធម៌លើសំណុំ​រឿងរបស់ ឈឹម ស៊ីថរ និងសមាជិកសហជីពណាហ្គាវើលដ៍ដទៃទៀត

ក្រុម​មេធាវីការពារ​របស់កញ្ញា​ ឈឹម ស៊ីថរ និងសមាជិកសហជីពចំនួនប្រាំបីនាក់ផ្សេង​ទៀត​នៃ​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានស្នើ​ឲ្យ​តុលាការកំពូលទម្លាក់ចោលការចោទប្រកាន់លើ​កូន​ក្តី​​​​ដោយសំ​អាងថា ការសម្រេច​របស់​តុលាការ​​ថ្នាក់ទាបគឺ «មិនស្របនឹងច្បាប់» និង«មិនសមហេតុផល»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម