សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: តុលាការខេត្តបាត់ដំបង

ប្រជាពលរដ្ឋប្រហែល១០០នាក់ឡើងមកតវ៉ាមុខតុលាការ២ថ្ងៃ គឺ២២និង២៣ ខែមិថុនា ឆ្មាំ២០២៣ សុំដោះលែងតំណាងរបស់ខ្លួន៥នាក់ដែលតុលាការខេត្តបាត់ដំបង សាកសួរពាក់ព័ន្ធនឹងដីសម្បទានរបស់ក្រុមហ៊ុន រ័ត្ន សម្បត្តិ។ ខេមបចា/ សុខ សាវី

តំណាងពលរដ្ឋ៥នាក់ត្រូវបានតុលាការខេត្តបាត់ដំបងឃុំខ្លួនដោយចោទថារំលោភលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជន

តំណាងប្រជាពលរដ្ឋប្រាំនាក់ក្នុងចំណោម៦នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននាថ្ងៃសុក្រ ទី២៣ ខែមិថុនា ដោយចោទប្រកាន់ពាក់ព័ន្ធនឹងករណីរំលោភយកដីកម្មសិទ្ធិឯកជនរបស់រដ្ឋ ដែលជួលឱ្យក្រុមហ៊ុន រ័ត្ន សម្បត្តិ ស្ថិតនៅភូមិអូរតាតៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
លោក ធី រ៉ាវុធ និងភរិយា អ្នកស្រី វុន រស្មី នៅពេលកំពុងរៀបចំពិធីក្រុងពាលីសាងសង់កសិដ្ឋានចិញ្ចឹមសត្វលើផ្ទៃដី៣ហិកតា នៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ថ្ងៃ១៦ ខែមករា ឆ្នាំ២០២១។ រូបថតពីហ្វេសប៊ុក ធី រ៉ាវុធ

តុលាការខេត្តបាត់ដំបងបានសម្រេចឃុំខ្លួនប្តីប្រពន្ធជាតំណាងក្រុមហ៊ុនចិញ្ចឹមសត្វពីបទឆបោកប្រាក់ជិតបីលានដុល្លារពីប្រជាពលរដ្ឋ

ប្តីប្រពន្ធជាអ្នកទទួលខុសត្រូវខ្ពស់ក្នុងក្រុមហ៊ុនចិញ្ចឹមសត្វមួយឈ្មោះថា អានស៊ីន អាវី សែនជ័យ ត្រូវបានតុលាការខេត្តបាត់ដំបងបានសម្រេចឃុំខ្លួនពាក់ព័ន្ធនឹងបទឆបោក ប្រជាពលរដ្ឋជាង២០០នាក់លើទឹកប្រាក់ជិតបីលានដុល្លារ។
ស្ត្រីពីរជិះម៉ូតូឆ្លងកាត់មុខសាលាដំបូងខេត្តបាត់ដំបង ខណៈបុរសម្នាក់កំពុងអង្គុយលើម៉ូតូដែលចតនៅខាងមុខច្រកចូលតុលាការ។ រូបថតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

តុលាការខេត្តបាត់ដំបងបានផ្តន្ទាទោសចាងហ្វាងកាសែតម្នាក់ និងពលរដ្ឋពីរនាក់ដាក់ពន្ធនាគារម្នាក់ៗ​មួយឆ្នាំ

សាលាដំបូងខេត្តបាត់ដំបងបានផ្តន្ទាទោសចាងហ្វាងកាសែតបាត់ដំបងប៉ុស្តិ៍ម្នាក់ និង​ពលរដ្ឋ​ពីរនាក់នៅស្រុកភ្នំព្រឹក ឱ្យមានទោសម្នាក់មួយឆ្នាំពាក់ព័ន្ធនឹង​បទល្មើស​«ញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ» តែអនុវត្តទោស​ក្នុង​ពន្ធនាគារ​រយ:ពេលតែបីខែមួយសប្តាហ៍ ចំណែក​ទោស​នៅសល់ត្រូវព្យួរ យោងតាមមន្ត្រីអង្គការ លីកាដូ។
បុរសម្នាក់កំពុងជិះម៉តូចេញពីសាលាដំបូងខេត្តបាត់ដំបង ខណៈបុរសពីរនាក់ផ្សេងទៀតកំពុងជជែកជាមួយមន្ត្រីប៉េអឹមម្នាក់ខាងក្រៅរបងតុលាការខេត្ត។ រូបថតថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

តុលាការខេត្តបាត់ដំបងសម្រេចឃុំខ្លួនអគ្គនាយកក្រុមហ៊ុនចិញ្ចឹមសត្វដែលពាក់ព័ន្ធនឹងការបោកប្រាស់ប្រជាពលរដ្ឋ

តុលាការខេត្តបាត់ដំបងបានសម្រេចចោទប្រកាន់និងឃុំខ្លួនអគ្គនាយកក្រុមហ៊ុននិងប្អូនបង្កើត​របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនចិញ្ចឹមសត្វអានស៊ីន អាវី សែនជ័យ​ នៅដើមខែកញ្ញា​នេះ​ នៅ​ពេល​ដែលពួកគេបានបោកប្រាស់ប្រាក់ប្រជាពលរដ្ឋជាង២​លាន​ដុល្លារ។
លោក ឡី សុខុន សកម្មជនគណបក្សភ្លើងទៀនដែលផេកអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ រូបភាពពីផេកអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ

តុលាការខេត្តបាត់ដំបងសម្រេចឱ្យស៊ើបអង្កេតបន្ថែមលើសំណុំរឿងសកម្មជនបក្សភ្លើងទៀន

សាលាដំបូងខេត្តបាត់ដំបងសម្រេចឱ្យស៊ើបអង្កេតបន្ថែមលើសំណុំរឿងសកម្មជនគណបក្សភ្លើងទៀន លោក ឡី សុខុន កាលពីថ្ងៃទី២៤ ខែសីហា ដោយសារខ្វះសំដី​សាក្សី​មួយ​ចំនួន ខណៈភរិយាជនជាប់ចោទថាវាជារឿងអយុត្តិធម៌សម្រាប់ប្តីរបស់គាត់​ដែលគ្មានកំហុស ព្រោះ​រឿងនេះពាក់ព័ន្ធនឹងនយោបាយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម