សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: តុលាការ

សកម្មជនអង្គការមាតាធម្មជាតិ អង្គុយសមាធិនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ ដោយបានធ្វើពហិការមិនចូលរួមសវនាការលើកទី២ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

សកម្មជន​បរិស្ថានពហិការមិនចូលរួមសវនាការលើកទីពីរ ខណៈអាជ្ញាធរមូលដ្ឋានរារាំងអ្នកគាំទ្រមិនឱ្យចូលបន្ទប់សវនាការ

សកម្មជនបរិស្ថានចំនួន៥​នាក់​ ក្នុងចំណោម១០​នាក់បានធ្វើពហិការមិនចូលរួមសវ​នាការ បន្ទាប់ពីអាជ្ញាធរបានដាក់​របាំង ដើម្បី​រារាំងអ្នកសារព័ត៌មាន និងអ្នកគាំទ្រ​ជាច្រើននាក់មិនឲ្យចូលបរិវេណសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃពុធ។ ជន​​ជាប់ចោទ​ទាំង​នេះ​​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​​រួម​គំនិត​ក្បត់​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​​កា​ល​ពី​ឆ្នាំ២០២១។
សមាជិកនៃសហព័ន្ធសហជីពកម្ពុជា (CATU) ប្រមូលផ្ដុំគ្នានៅខាងមុខសាលាដំបូងខេត្តកំពង់ស្ពឺ ជាមួយនឹងបដាទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់លើរូបលោក ជា ចាន់ ។ (រូបភាពផ្ដល់ឲ្យ)

សហជីព CATU អំពាវនាវ​ទៅកាន់​តុលាការខេត្តកំពង់ស្ពឺ​ឲ្យដោះលែង​​​ ជា ចាន់ មេដឹកនាំ​សហជីព​នៅរោងចក្រ​ វីងស្តារស៊ូ

សហព័ន្ធ​សហជីព​កម្ពុជា ហៅកាត់ CATU បានទាមទារ​ឱ្យ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ទម្លាក់​បទចោទប្រកាន់​ប្រឆាំងនឹងលោក ជា ចាន់ ប្រធានសហជីព​នៅ​រោងចក្រ​ វីងស្តារស៊ូ (Wing Star Shoes) និង​ដោះលែងរូបលោក​ឱ្យមានសេរីភាពវិញ ។ CATU បានអះអាងថា ការចាប់ខ្លួន​​លោក ជា ចាន់ ជាប់ពាក់ព័ន្ធនឹងការរំលោភ​បំពានអំណាចរបស់​ប្រព័ន្ធតុលាការ ដើម្បី​រឹតត្បិតទៅលើ​សេរីភាព​ក្នុងការបង្កើត​សហជីពរបស់លោក ។
លោក សេង ម៉ារឌី សមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំងថ្លែងក្នុងពិធីរម្លឹកខួបលើកទី៤៩នៃរបបវាលពិឃាត ស្ថិតនៅទីតាំងសារៈមន្ទីរប្រល័យពូជសាសន៍បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ឃាង សុខមាន)

សមាជិកព្រឹទ្ធសភាបក្សជំទាស់អំពាវនាវឱ្យដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គម កំឡុងពេលប្រារព្ធ​ខួប​នៃរបបវាលពិឃាត

សមាជិកព្រឹទ្ធសភាបក្សជំទាស់អំពាវនាវឱ្យតុលាការដោះលែងសកម្មជននយោបាយ និង​សកម្មជន​​សង្គម កំឡុងប្រារព្ធខួបនៃរបបវាលពិឃាតលើកទី៤៩ ឱ្យមានសេរីភាព ក្រោយ​ពី​ពួកគេ​ត្រូវបានចាប់​ខ្លួន​កន្លងមក។
បុរសម្នាក់មើលព័ត៌មានលើកុំព្យូទ័រយួរដៃរបស់ខ្លួនពាក់ព័ន្ធនឹងក្រុមហ៊ុនCIC ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងមហាផ្ទៃលើកទឹកចិត្តឱ្យអ្នករងគ្រោះពីក្រុមហ៊ុនCICដាក់ពាក្យបណ្តឹង ខណៈនៅមិនទាន់មានដំណោះស្រាយ

ក្រសួងមហាផ្ទៃលើកទឹកចិត្តដល់អ្នកដែលអះអាងថា រងគ្រោះក្នុងការវិនិយោគជាមួយ​ក្រុមហ៊ុន​ខេមបូឌាន អ៊ីនវេសស្ទ័រ ខមភើរេសិន ភីអិលស៊ី(CIC) សហការដាក់ពាក្យបណ្តឹង​ទៅស្ថាប័នពាក់ព័ន្ធដើម្បីមានភស្ភុតាងបន្ថែមសម្រាប់ការស៊ើបអង្កេត។
លោក ស៊ុន ចន្ធី និងលោក រ៉ុង ឈុន កំពុងកាន់ដៃគ្នាលើកឡើងលើនៅមុខសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសបុក លោក ស៊ុន ចន្ធី)

ប្រធានបក្សកម្លាំងជាតិចូលបំភ្លឺនៅតុលាការជុំវិញបណ្តឹងឆបោកប្រាក់

ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានចូលបំភ្លឺ​នៅ​សាលាដំបូងខេត្តកំពង់ធំ ពាក់​ព័ន្ធ​នឹងបណ្ដឹងឆបោកប្រាក់ នៅថ្ងៃទី១៤ ខែមីនា ដែលប្ដឹងដោយក្រុមប្រឹក្សាឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើងទៀន។
ប្រជាពលរដ្ឋសហគមន៍បឹងតាមោក ដើរចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីការសាកសួរកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឲ្យ)

តុលាការបញ្ចប់ការសាកសួរពលរដ្ឋបឹងតាមោក ដែលប៉ះទង្គិចជាមួយមន្ត្រីខណ្ឌព្រែកព្នៅ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ចប់​ការ​សាកសួរ​អ្នក​ភូមិ​​បឹងតាមោក​ចំនួន៦នាក់ ដែល​បាន​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ​ខណ្ឌ​កាល​ពី​ខែ​ធ្នូ​។ ការសាកសួរនេះ​បានបញ្ចប់មួយថ្ងៃ​មុន​ការរំពឹងទុក ដោយជន​ត្រូវ​ចោទ​បានបដិ​សេធការចោទប្រកាន់ និងទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់។
ទីតាំងដែលជនសង្ស័យធ្វើសកម្មភាពគំរាមទាលុយពីយុវជននៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ផ្លូវវេងស្រេង ខណ្ឌមានជ័យ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុកផេកស្នងការនគរបាលរាជធានីភ្នំពេញ)

ជនសង្ស័យ៣នាក់ជាមន្ត្រីប៉ូលិស និងប្រជាការពារកំពុងត្រូវបានសាកសួរនៅតុលាការពាក់ព័ន្ធនឹងបទ​«កំហែងយកប្រាក់»

ជនសង្ស័យ៣នាក់ជាមន្ត្រីប៉ូលិស និងប្រជាការពារកំពុងត្រូវបានសាកសួរ​នៅ​សាលាដំបូង​រាជធានីភ្នំពេញពីបទ«កំហែង​យកប្រាក់»​ក្រោយពីយុវជន​៥នាក់​ដែលរងគ្រោះ​ពីហេតុការណ៍​បានផ្ដល់បទសម្ភាសន៍ឱ្យ​សារព័ត៌មានអនឡាញកាលពីថ្ងៃ​ទី២៥ ខែមករា ត្រង់ចំណុចស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយកន្លែង​ ​ផ្លូវវែងស្រេង ខណៈសមត្ថកិច្ចថាកំពុង​បន្ដស្វែងរកជនសង្ស័យ​៣នាក់​ទៀត។
មន្ត្រីដុតបំផ្លាញគ្រឿងញៀន៥តោនក្នុងពិធីមួយនៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ក្រសួងយុត្តិធម៌ដាក់ចេញយុទ្ធនាការពន្លឿនសវនាការ និងពិនិត្យមើលភាពមិនប្រក្រតី

ក្រសួងយុត្តិធម៌បានដាក់ចេញនូវយុទ្ធនាការចំនួនពីរ ដើម្បីពន្លឿនដោះស្រាយរឿងក្តីនៅតាម​តុលាការ និងយុទ្ធនការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីបង្កើនតម្លាភាព និងគុណភាព។ យុទ្ធនាការទាំងពីរ​​ ដែល​រួម​ទាំង​​​ការ​រៀបចំក្រុមការងារ​ដោះ​ស្រាយ​វិវាទ​​ក្រៅ​តុលាការផងនោះ ​ត្រូវ​បាន​ក្រុម​សង្គម​ស៊ីវិល​កោត​សរសើរ​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម