ថ្លៃសេវាតេស្តរហ័សរកជំងឺកូវីដ-១៩តាមមន្ទីរពេទ្យ បន្ថែមបន្ទុកសម្រាប់អ្នកជំងឺក្រីក្រ

ប្រជាពលរដ្ឋឈរនៅមុខច្រកចូលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីងសំរាំង

ខណៈមន្ទីរពេទ្យជាច្រើនស្វះស្វែងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមបន្ទប់ ព្យាបាលអ្នកជំងឺនៃ​មន្ទីរពេទ្យទាំងនោះចាប់ផ្តើមតម្រូវឲ្យអ្នកជំងឺ ដែលមានហានិភ័យខ្ពស់ និងភ្ញៀវដែលចូលមកមន្ទីរពេទ្យឲ្យធ្វើតេស្តរហ័ស។ ប៉ុន្តែថ្លៃសេវ៉ានេះ គឺជាបន្ទុក មួយសម្រាប់គ្រួសារក្រីក្រ ដែលជារឿយៗជួបការពិបាករួចទៅហើយក្នុងការបង់ថ្លៃព្យាបាល។