សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: តែងតាំង

សាលាមត្តេយ្យ៧មករា ក្នុងរាជធានីភ្នំពេញ ថតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីតែងតាំងនាយកសាលាមត្តេយ្យ និងបឋមសិក្សា ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការអប់រំ

រដ្ឋាភិបាលបានចេញអនុក្រឹត្យដើម្បីតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់មុខតំណែងនាយកនៃគ្រឹះស្ថាន​មតេ្តយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដើម្បីធានានូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពក្នុងការអប់រំ ខណៈគ្រូបង្រៀន សង្គមស៊ីវិល សង្ឃឹម​ថា អង្គភាពពាក់ព័ន្ធនឹងអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាព និងតម្លាភាព ក្នុងការជ្រើសតាំងនាយកសាលានៅក្នុងគ្រឹះស្ថានទាំងពីរ។
លោក ហ៊ុន ម៉ានី ទៅដល់រដ្ឋសភាសម្រាប់កិច្ចប្រជុំលើកទី១ សម្រាប់រដ្ឋាភិបាលថ្មី នៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ

រដ្ឋសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងរដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅ​អតីតនាយករដ្ឋមន្ត្រី ឱ្យក្លាយជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤​​ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា។
សមាជិកគណៈរដ្ឋមន្ត្រីថ្មី និងតំណាងរាស្ត្រថតរូបនៅខាងក្រៅរដ្ឋសភា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលថ្មីមានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការតាមក្រសួងច្រើនជាងមុនទ្វេដង

រដ្ឋាភិបាលដែលទើបបង្កើតថ្មីមានរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការចំនួន ១ ៤២២រូប​ ដែល​ត្រូវ​បានតែងតាំងដោយព្រះករុណា​ព្រះបាទសម្តេច​ព្រះបរម​នាថ​ នរោត្តម សីហមុនី ពោល​គឺ​កើនឡើង១២១,៨% ធៀប​នឹង​រដ្ឋាភិបាលមុន ដែលមានមន្ត្រី​ត្រឹមតែ៦៤១នាក់ប៉ុណ្ណោះ​ក្នុង​មុខ​តំណែងទាំងនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅថ្ងៃព្រឹកថ្ងៃទី២៦ កក្កដា ដើម្បីពិភាក្សាពីការផ្ទេរអំណាចទៅលោក ហ៊ុន ម៉ាណែត។ (Fresh News)

ព្រះមហាក្សត្រ យល់ព្រមតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៅខែសីហា

លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ហើយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​​សំខាន់ៗ​​នឹង​ចុះ​ចេញ​ពី​មុខ​តំណែង​បន្ទាប់​ពី​សភា​ជាតិ​បាន​កោះ​ប្រជុំ​នៅ​ខែ​សីហា នេះ​ បើយោងតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃពុធនេះ។
មន្ត្រីកំពុងជិះម៉ូតូចូលក្នុងបរិវេណសាលាស្រុកសង្កែ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆ័ពណ្ណ

នាយករដ្ឋបាលស្រុកសង្កែរិះគន់ថាថ្នាក់លើតែងតាំងមន្ត្រីខុសនីតិវិធី

នាយករដ្ឋបាលសាលាស្រុកសង្កែខេត្តបាត់ដំបងបានដាក់លិខិតលាឈប់ពីតួនាទីដោយ​បញ្ជាក់​ថា លោកមិនពេញចិត្ត អាជ្ញាធរថ្នាក់ខេត្តតែងតាំងមន្ត្រីថ្នាក់ខេត្ត​ដូចគ្នា​ឱ្យមកកាន់​តួនាទី​ជាអភិបាល​រងស្រុកខុសនីតិវិធី។

ព័ត៌មានថ្មី

អត្ថបទពេញនិយម