សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: តំណាងពលរដ្ឋ

មន្ត្រីបរិស្ថានខេត្តសៀមរាបបានចុះទៅទីតាំងដីដែលពលរដ្ឋកំពុងកាន់កាប់អាស្រ័យផលនាពេលកន្លងទៅនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ដសៀមរាប។ (រូបភាពផ្ដល់ឱ្យ)

តុលាការខេត្ដសៀមរាបសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ពីបទរុករានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ

សាលាដំបូងខេត្ដសៀមរាបសម្រេចឃុំខ្លួនពលរដ្ឋម្នាក់បណ្ដោះអាសន្ននៅថ្ងៃទី៦ ខែកក្កដា ក្រោយពីក្រុមទាហានភាគភូមិ៤ និងមន្ត្រីបរិស្ថានបានចាប់ខ្លួនកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថា រុករាន កាប់ឆ្ការ ឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិស្ថិតនៅភូមិឃុំកន្ទួត ស្រុកស្វាយលើ ខណៈសង្គមស៊ីវិល និងក្រុមគ្រួសារថា​ ការប្រើប្រព័ន្ធតុលាការមិនអាចដោះស្រាយវិវាទដីធ្លីបាននោះទេ។
ពលរដ្ឋយកញត្ដិទៅដាក់នៅក្រសួងមហាផ្ទៃស្នើសុំឱ្យអន្ដរាគមន៍ឆ្វៀលដីជូនពួកគាត់ខណៈពួកគេកំពុងមានជម្លោះជាមួយក្រុមហ៊ុនឯកជនក្នុងខេត្ដក្រចេះ។ រូបថតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាព៖ សមាគមអាដហុក)

ពលរដ្ឋ៤៨នាក់តំណាងពលរដ្ឋជាង​១ពាន់គ្រួសារនៅខេត្តក្រចេះដាក់​ញត្ដិ​ស្នើ​ឱ្យ​ស្ថាប័នថ្នាក់ជាតិជួយអន្តរាគមន៍ជម្លោះដីធ្លី

ពលរដ្ឋ៤៨នាក់តំណាងឱ្យពលរដ្ឋ ១ ៣១៨គ្រួសារនាំគ្នាដាក់ញត្ដិស្នើឱ្យស្ថាប័នថ្នាក់ជាតិមួយចំនួននៅថ្ងៃទី១៩ ខែមិថុនា ឱ្យអន្ដរាគមន៍កាត់ឆ្វៀលដីចំនួន​៥០០ហិកតាមកវិញ ព្រោះពួកគេបានអាស្រ័យផលតាំងពីឆ្នាំ២០០៨ ដោយពួកគេអះអាងថា ក្រុមហ៊ុនពីរបានហ៊ុំព័ទ្ធ​យក ខណៈអ្នកឃ្លាំមើលបញ្ហានេះយល់ថា រដ្ឋាភិបាលត្រូវពិនិត្យ ឱ្យបានច្បាស់លាស់មុននឹងផ្ដល់ឱ្យក្រុមហ៊ុនឯកជន​វិនិយោគ​។
ជនរងគ្រោះដែលចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ប្រមូលផ្ដុំគ្នានៅមុខ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បីទាមទារឱ្យមាន​ដំណោះស្រាយ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព​ផ្ដល់ឱ្យ)

សាលាដំបូងខេត្ដសៀមរាបសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលឆបោកលុយពលរដ្ឋរាប់លានដុល្លារ

សាលាដំបូងខេត្ដសៀមរាប នៅថ្ងៃទី២ ខែឧសភា បានសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ គឺ​អ្នកស្រី រ៉េត សុធីដា បណ្ដោះអាសន្ន​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលឆបោកលុយពលរដ្ឋជាង៣០០លានដុល្លារ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី១ ខែឧសភា នៅទីក្រុងភ្នំពេញ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការ។
តំណាងពលរដ្ឋដាក់ញត្ដិដើម្បីសុំកិច្ចអន្ដរាគមន៍ពីក្រសួងរៀបចំដែនដី លើពលរដ្ឋខេត្ដឧត្ដរមានជ័យ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ឃាង សុខមាន)

តំណាងពលរដ្ឋដាក់ញត្ដិនៅក្រសួងរៀបចំដែនដីស្នើសុំឱ្យចេញបណ្ណកម្មសិទ្ធិ និងផ្ដល់ដីបន្ថែម

ពលរដ្ឋ១០នាក់ជាតំណាងពលរដ្ឋ៧១១គ្រួសារមកពីខេត្ដឧត្ដរមានជ័យបាននាំគ្នាឡើងមក​ដាក់ញត្ដិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យក្រសួង​ជួយអន្ដរាគមន៍​លើ​បញ្ហាដីធ្លីរបស់ពួកគេ ខណៈពួកគេថា កំពុងធ្លាក់ខ្លួនក្នុងវិបត្ដិបំណុលដែលប៉ះពាល់ដល់​ជីវភាព និង​ប្រឈម​បញ្ហាផ្សេងៗ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
ប្រជាពលរដ្ឋប្រហែល១០០នាក់ឡើងមកតវ៉ាមុខតុលាការ២ថ្ងៃ គឺ២២និង២៣ ខែមិថុនា ឆ្មាំ២០២៣ សុំដោះលែងតំណាងរបស់ខ្លួន៥នាក់ដែលតុលាការខេត្តបាត់ដំបង សាកសួរពាក់ព័ន្ធនឹងដីសម្បទានរបស់ក្រុមហ៊ុន រ័ត្ន សម្បត្តិ។ ខេមបចា/ សុខ សាវី

តំណាងពលរដ្ឋ៥នាក់ត្រូវបានតុលាការខេត្តបាត់ដំបងឃុំខ្លួនដោយចោទថារំលោភលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជន

តំណាងប្រជាពលរដ្ឋប្រាំនាក់ក្នុងចំណោម៦នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននាថ្ងៃសុក្រ ទី២៣ ខែមិថុនា ដោយចោទប្រកាន់ពាក់ព័ន្ធនឹងករណីរំលោភយកដីកម្មសិទ្ធិឯកជនរបស់រដ្ឋ ដែលជួលឱ្យក្រុមហ៊ុន រ័ត្ន សម្បត្តិ ស្ថិតនៅភូមិអូរតាតៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

ព័ត៌មានថ្មី

អត្ថបទពេញនិយម