តំណាងសហជីពចូលធ្វើការវិញជាមួយលក្ខខណ្ឌប្រសើរជាងមុន បន្ទាប់ពីកម្មករប្រមូលសំរាមតវ៉ា និងសុំអន្តរាគមន៍ពីក្រសួង
កម្មករប្រមាណ២០០នាក់នៃក្រុមហ៊ុន 800 Super-GAEA (Cambodia) Co., Ltd. បានតវ៉ាបន្ទាប់ពីក្រុមហ៊ុនប្រមូលសំរាមនេះបានបញ្ឈប់មេដឹកនាំសហជីពរបស់ពួកគេ បន្ទាប់ពីការបង្កើតសហជីពនៅកន្លែងធ្វើការ។ កម្មករបានទាមទារឲ្យទទួលយកមេសហជីពចំនួនបួននាក់វិញ ជាមួយការគោរពសិទ្ធិ និងអត្ថប្រយោជន៍តាមច្បាប់ការងារ។