សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: តំបន់ក្រហម

អាជ្ញាធរមូលដ្ឋានបាញ់សម្លាប់មេរោគលើអ្នកដំណើរជិះម៉ូតូចូលទៅក្នុងឃុំកំពង់ឃ្លាំងក្នុងស្រុកសូទ្រនិគម បន្ទាប់ពីមានការរាតត្បាតជំងឺកូវីដ១៩ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ខេត្តសៀមរាបប្រកាសដាក់តំបន់ក្រហមថ្មី បន្ទាប់ពីមន្រ្តីមូលដ្ឋានធ្វើតេស្តវិជ្ជមានកូវីដ១៩

តំបន់​​បិទខ្ទប់​ចំនួន​ពីរ​រួមមាន​ភូមិ​ចំនួន​បួន​នៅ​សង្កាត់​ស្រង៉ែ ក្រុង​សៀមរាប ក៏ដូចជា ឃុំ​កំពង់ឃ្លាំង ក្នុង​ស្រុក​សូទ្រនិគម។ ឃុំ​គោកធ្លក​ក្រោម​ក្នុង​ស្រុក​ជីក្រែង​ ត្រូវ​បាន​កំណត់​ជា​តំបន់​លឿងទុំ ខណៈ​ឃុំ​កំពង់ក្តី ក្នុង​ស្រុក​ជីក្រែង​ ត្រូវ​បាន​ប្រកាស​ជា​តំបន់លឿង។ ការ​រឹតត្បិត​ផ្សេងៗ​នឹង​ត្រូវ​ធ្វើឡើង​រហូត​ដល់​ថ្ងៃ​ទី ២២ ខែ​មិថុនា។ ​
កម្មកររោងចក្រដើរចេញពីកន្លែងចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

តំបន់ក្រហមនៅភ្នំពេញបន្តបិទខ្ទប់មួយសប្ដាហ៍ទៀត តែមានទំហំតូចជាងមុន

អាជ្ញាធររាជធានី​ភ្នំពេញ បាន​ប្រ​កាស​បន្ត​​បិទ​ខ្ទប់​មួយសប្តាហ៍ទៀតនៅតំបន់​មួយ​ចំនួន​ រួម​ទាំង​តំបន់​ខ្លះ​ត្រូវ​បាន​បិទខ្ទប់​ជាង​មួយ​ខែមក​ហើយ​។​
របាំងដែកដាក់លើស្ពានក្នុងតំបន់ក្រហម ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

យោធាចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់អ្នករស់នៅតំបន់ក្រហមនៅចុងសប្ដាហ៍នេះ

រដ្ឋាភិបាល​នៅ​ថ្ងៃទី​១ ខែឧសភា ខាង​មុខ​​នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដល់​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​តំបន់ក្រហម ដែល​ជា​តំបន់មាន​វិធានការ​តឹង​រឹង​ក្នុង​ពេល​បិទខ្ទប់ ដោយសារ​តែ​តំបន់​នេះមាន​កម្រិត​ឆ្លង​កូវីដ១៩​ខ្ពស់​។ លោក ឥត សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និងជានាយសេនាធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ត្រូវ​បាន​ចាត់តាំង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀបចំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​។ លោក ឥត សារ៉ាត់ មាន​ប្រសាសន៍​តាម​ទូរសព្ទ​ថា៖ «​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ជូន​ប្រ​ជា​ពល​រដ្ឋ​ក្នុង​តំបន់​ក្រហម​នឹង​ត្រូវ​ចាប់​ផ្ដើម​ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣០ ខែឧសភា»។ លោក ឥត សារ៉ាត់ មានប្រសាសន៍ថា…
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុចុះត្រួតពិនិត្យរបាំងនៅក្រុងព្រះសីហនុ ដែលដាក់ដើម្បីរារាំងប្រជាពលរដ្ឋមិនឱ្យចូលឬចាកចេញពីតំបន់បិទខ្ទប់នោះ។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរខេត្តសម្រេចបិទខ្ទប់ក្រុងព្រះសីហនុនិងកំណត់ភូមិចំនួនប្រាំជា «តំបន់ក្រហម»

កាលពីព្រលឹមថ្ងៃសុក្រ ក្រុងព្រះសីហនុត្រូវបានបិទខ្ទប់ ដែលធ្វើឱ្យក្រុងនេះក្លាយជាក្រុងទី៣នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបិទខ្ទប់ នៅពេលមានការរីករាលដាលជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរឡើង។ ភូមិចំនួន៥ត្រូវបានគេកំណត់ថាជា «តំបន់ក្រហម» ដែលត្រូវអនុវត្តវិធានការណ៍តឹងរ៉ឹងជាងមុន។
កម្មករឈរនៅរានហាលមុខបន្ទប់ជួលរបស់ពួកគេនៅសង្កាត់ស្ទឹងមានជ័យ៣ ក្នុងខណ្ឌមានជ័យ ដែលជាតំបន់ក្រហមមានការល្បាតតឹងរ៉ឹងក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

រោងចក្រជាច្រើនបិទទ្វារធ្វើឲ្យកម្មករបាត់បង់ចំណូល និងជួបការលំបាកអំឡុងពេលបិទខ្ទប់

លោកបានថ្លែងថា៖ «ខ្ញុំមិនទាន់ទទួលបានប្រាក់ខែដំបូងនៅឡើយទេ ហើយយើងសង្ឃឹមថា នឹងទទួលបានប្រាក់ខែអំឡុងពេលដ៏លំបាកនេះ។ ខ្ញុំទើបតែទទួលបានជំនួយ ជាស្បៀងអាហារខ្លះ ពីម្ចាស់ផ្ទះជួល ហើយមិនទាន់ទទួលបានជំនួយពីអាជ្ញាធរនោះទេ»។
កងកម្លាំងល្បាតយករំពាត់ឬស្សីវាយលើអ្នកជិះម៉ូតូតាមទីសាធរណ: ដើម្បីបង្ខំឲ្យពួកគេចូលផ្ទះនៅសង្កាត់ស្ទឹងមានជ័យ១ ដែលជាតំបន់មួយក្នុងចំណោមតំបន់ចំនួនប្រាំពីរ ដែលត្រូវបានចាត់ទុកជា តំបន់បិទខ្ទប់ «តំបន់ក្រហម» ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ខេមបូចា/បញ្ញា ឆព័ណ្ណ

វីដេអូឃ្លីបបង្ហាញថា៖ សមត្ថកិច្ចក្រុងភ្នំពេញយករំពាត់វាយអ្នកថ្មើរជើង ដើម្បីបង្ខំឲ្យចូលផ្ទះ អំឡុងពេលបិទខ្ទប់

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សសម្តែងនូវការខកចិត្ត ព្រមទាំងចាត់ទុកការអនុវត្តរបស់សមត្ថកិច្ចកម្ពុជាថាជ្រុលហួសហេតុ នៅពេលដែលមន្រ្តី​ប៉ូលិស​ក្នុង​រាជធានី​ភ្នំពេញ​បាន​យក​រំពាត់ផ្តៅ និងឬស្សី ​វាយ​មក​លើ​ពលរដ្ឋ​ដែល​ត្រូវ​បាន​ចោទ​​ថា បំពាន​បទបញ្ជា​​នៃការ​បិទខ្ទប់​ទីក្រុង។
រថយន្តយោធាដឹកជញ្ជូនស្បៀងអាហារទៅកាន់តំបន់ក្រហមនៅស្ទឹងមានជ័យ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ខេមបូចា/ បញ្ញា ឆព័ណ្ណ

រដ្ឋាភិបាលចាប់ផ្ដើមចែកស្បៀង ប៉ុន្តែកន្លែងលក់ម្ហូបត្រូវបិទ ដែលធ្វើឲ្យពលរដ្ឋក្នុង«តំបន់ក្រហម» បារម្ភកង្វះអាហារ

កាលពី​ពីរ​សប្ដាហ៍​មុន​កម្មករ​កាត់​ដេរ​ក្នុង​រោងចក្រ ឌីន ហាន ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក បន្ទាប់​ពី​កម្មករ​ជាច្រើន​រយ​នាក់​មាន​វិជ្ជមាន​កូវីដ១៩។ អ្នក​ស្រី​ ឡុង​ សារេម វ័យ​៤២​ឆ្នាំ បាន​ដាក់​ខ្លួន​នៅ​ដោយឡែក ជាមួយ​កូន​ប្រុស​នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ​ក្នុងសង្កាត់​ស្ទឹង​មានជ័យ​៣ ខណ្ឌមានជ័យ និង​បាន​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​ការ​ទិញ​ម្ហូបអាហារ​លក់​ធូរៗថ្លៃដោយ​អ្នក​លក់​ដូរ​នៅ​ក្បែរ​នោះ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម