សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: តំបន់ដាច់ស្រយាល

សិស្សសាលាបឋមសិក្សាអន្លង់ស្វាយ ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ពូ សូរាជជីនី)

សិស្សមួយចំនួនធំកំពុងប្រឈមនឹងភាពមិនចេះអក្សរនៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង

ថ្វី​បើសាលាបឋម​សិក្សា​ក្នុង​ភូមិ​អន្លង់ស្វាយ​​នៅ​មិន​ឆ្ងាយ​ពី​​កន្លែង​ប្រជា​ជន​រស់​នៅ តែ​វាហាក់​មាន​សភាព​ស្ងាត់​ជ្រងំ​។ ក្មេ​ងៗ​ជា​ច្រើន​មិន​បាន​ទទួល​ការអប់រំឲ្យ​ចំគោលដៅ​ដើម្បី​អាច​ឲ្យ​ពួក​គេ​ប្រឡង​យក​សញ្ញាបត្រ​ទុតិយភូមិ​នោះ​ដែរ។ មូលហេតុ​ចម្បង​គឺ​ការ​ខ្វះ​ខាត​គ្រូបង្រៀន ក៏​ដូច​ជាខ្វះខាត​បន្ទប់​រៀន​សម្រាប់​សិស្ស​ថ្នាក់​ខ្ពស់​ខណៈ​ដែល​សាលា​មាន​ទំហំតូច​។​
មន្ត្រីនៃមន្ទីរអប់រំខេត្តសៀមរាប ចូលរួមក្នុងកម្មវិធីសន្ទនាមតិកន្លងមក។ រូបថត៖ ទក សុគន្ធ

ពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយពង្រឹងគុណភាពអប់រំនៅតំបន់ដាច់ស្រយាល

ពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប សំណូមពរដល់អាជ្ញាធរ​ពាក់ព័ន្ធជួយផ្តល់គ្រូបង្រៀនឱ្យគ្រប់គ្រាន់ដល់សាលានៅដាច់ស្រយាល ពីព្រោះការ​សិក្សា​ពិតជាមានសារៈសំខាន់ដែល​អាច​ផ្លាស់​ប្តូរអនាគត​របស់​ពួក​គេទៅថ្ងៃ​មុខ ដែល​បង្ក​ភាព​ងាយ​ស្រួល​ក្នុងការ​រកការងារធ្វើដើម្បីជួយដល់គ្រួសារ និងសង្គមជាតិ។

កង្វះមណ្ឌលសុខភាពនិងគុណភាពនៃការផ្ដល់សេវានៅតែជាបញ្ហា

ប្រជាពលរដ្ឋរស់នៅក្នុងឃុំដែលពុំទាន់មានមណ្ឌលសុខភាព ជាពិសេសនៅតំបន់ដាច់ស្រយាលមួយចំនួន ត្អូញត្អែរថា ពួកគាត់មានការលំបាកណាស់ក្នុងការទទួលបានសេវាសុខាភិបាល ហើយបើជួនជាពួកគាត់ឈឺថ្កាត់ចំពេលយប់អាធាត្រនឹងរឹតតែលំបាកថែមទៀត ព្រោះពួកគាត់ត្រូវបង្ខំចិត្តធ្វើដំណើរទៅមណ្ឌលសុខភាពក្នុងឃុំដទៃឆ្ងាយពីលំនៅរហូតដល់ទៅជាង១០គីឡូម៉ែត្រ ។
សាលាបឋមសិក្សភ្នំពិស្ស៍ ស្ថិតក្នុងភូមិពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ រូបថតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

សាលារៀនមួយកន្លែងនៅតំបន់ដាច់ស្រយាលក្នុងខេត្តកំពង់ស្ពឺខ្វះបន្ទប់រៀននិងអគារប្រើប្រាស់

ចំងាយប្រមាណ១២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ សាលាបឋមសិក្សាភ្នំពិស្ស៍ ស្ថិតក្នុង​ភូមិ​ពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សាលាដែលនៅជាប់ជើងភ្នំ ដែលហ៊ុំព័ទ្ធដោយ​ចំការ​អំពៅដាច់កន្ទុយភ្នែកមួយខ្នងនេះ បានជួបនឹងការខ្វះខាតអគារ និងហេដ្ឋារចនា​សម្ព័ន្ធ​មួយ​ចំនួន។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម