ប្រជាពលរដ្ឋអះអាងថា អាជ្ញាធររុញដាក់គ្នា ក្នុងការស្វែងរកដំណោះស្រាយលើការបណ្តេញចេញពួកគេពីផ្លូវរថភ្លើង

អ្នកស្រី អ៊ាវ ម៉ាច រើអេតចាយចេញពីរទេះក្បែរផ្ទះរបស់ខ្លួនក្នុងខណ្ឌទួលគោក កន្លែងដែលសហគមន៍ត្រូវបង្ខំបណ្ដេញចេញ ដើម្បីយកដីធ្វើផ្លូវ និងប្រព័ន្ធលូ កាលពីថ្ងៃទី១៥ ខែមករា។ បញ្ញា ឆព័ណ្ណ

ប្រាំមួយខែបន្ទាប់ពី​បាន​ទទួល​សេចក្ដីជូន​ដំណឹង​ឲ្យ​រើ​ចេញ សហគមន៍​អ្នក​រស់​នៅ​តាម​បណ្ដោយ​​ផ្លូវ​រថភ្លើង​ក្នុង​រាជធានីភ្នំពេញ​ ទី​បំផុត​បានជួប​ជាមួយ​មន្ត្រី​សាលាក្រុង ដើម្បីពិភាក្សា​​រឿង​សំណង​ទាក់ទង​នឹង​ការ​រើ​ចេញនេះ ប៉ុន្តែ​ប្រជា​សហគមន៍​ថាហាក់​មាន​សង្ឃឹម​តិច​តួច​នៅ​ឡើយ ដោយ​មន្ត្រី​អះអាង​ថា​ខ្លួន​ត្រូវ​រង់ចាំ​របាយការណ៍​ពី​ថ្នាក់​ក្រោម​​សិន​។​

ពលរដ្ឋនៅតំបន់ផ្លូវរថភ្លើងច្រានចោលសំណើសុំផ្លាស់ទីលំនៅ ខណៈការគំរាមកំហែងពីការជម្លៀសមានកាន់តែខ្លាំង

អ្នកស្រី អ៊ីវ ម៉ាច ដើរចេញពីផ្ទះរបស់អ្នកស្រី ដែលនឹងត្រូវរុះរើដើម្បីសាងសង់ផ្លូវថ្មីមួយ នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ បញ្ញា ឆព័ណ្ណ

ចម្ងាយប្រហែល ៥០ម៉ែត្រពីស្ពានអាកាសតិចណូ ឆ្ពោះទៅរង្វង់មូលទួលគោកនៅខាងស្តាំដៃខ្ទមរខិរខាកត្រូវបានសង់ជាប់ៗគ្នាត្រដឹកតាមបណ្តោយផ្លូវដែក។ នៅទីនោះប្រជាជនចំនួន២៥កំពុងបារម្ភពីការបណ្តេញចេញដោយបង្ខំដោយអាជ្ញាធរ។