- នយោបាយ ,
លោកហ៊ុន សែន សរសើរការបោះឆ្នោតឃុំសង្កាត់ថា «ត្រឹមត្រូវ និងយុត្តិធម៌» ហើយបដិសេធការចោទប្រកាន់ថាមានការលួចសន្លឹកឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរចំពោះដំណើរការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ ដោយបានហៅការបោះឆ្នោតនេះថា «ត្រឹមត្រូវ និងយុត្តិធម៌» ហើយលោកក៏បានច្រានចោលការចោទប្រកាន់របស់គណបក្សប្រឆាំងថាការបោះឆ្នោតមិនត្រឹមត្រូវ និងមានភាពមិនប្រក្រតីច្រើនផងដែរ។