ជនភៀសខ្លួនខ្មែរនៅប្រទេសថៃមានបញ្ហាសុខភាព ខណៈពួកគេត្រូវបានបន្តឃុំខ្លួនអស់រយៈពេលប្រាំខែ
មានតែជនភៀសខ្លួនខ្មែរម្នាក់ប៉ុណ្ណោះក្នុងចំណោមប្រាំពីរនាក់ដែលប៉ូលិសអន្តោប្រវេសន៍ថៃបានឃាត់ខ្លួន អំឡុងពេលចូលរួមវគ្គបណ្តុះបណ្តាលមួយស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA) នៅទីក្រុងបាងកកកាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំមុនត្រូវបានដោះលែង។ ជនភៀសខ្លួនខ្មែរនៅសល់ប្រាំមួយនាក់ទៀតកំពុងត្រូវបានបន្តឃុំខ្លួននៅមន្ទីរឃុំឃាំងអន្តោប្រវេសន៍រយៈពេល៥ខែមកហើយ បន្ទាប់ពីត្រូវបានចាប់ខ្លួន ពួកគេស្នើសុំជំនួយជាបន្ទាន់ ខណៈកំពុងមានបញ្ហាសុខភាព ។