
- នយោបាយ ,
មេធាវីរបស់លោក កឹម សុខា ស្នើបន្ថែមថ្ងៃសវនាការសម្រាប់កូនក្តីខ្លួន
សាលាដំបូងរាជធានីភ្នំពេញ នឹងពិចារណាបន្ថែមថ្ងៃសវនាការសម្រាប់ជំនុំជម្រះក្តីក្នុងសំណុំរឿងក្បត់ជាតិប្រឆាំងនឹងលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងបន្ទាប់ពីមានសំណើពីមេធាវីរបស់លោក។ ក្រុមសង្គមស៊ីវិលបានអះអាងថា ការកាត់ក្តីដែលធ្វើឡើងត្រឹមតែម្តងក្នុងមួយសប្តាហ៍ រយៈពេលតិចជាងបួនម៉ោងម្តងៗ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់លោក កឹម សុខា ក្នុងការទទួលបាននូវការកាត់ក្តីឱ្យបានឆាប់រហ័ស។