
ពលរដ្ឋ៥ភូមិក្នុងខេត្ដកំពតបារម្ភបាត់បង់ដីបឹងជិត២០០ហិកតាក្រោយឈ្មួញអ្នកមានលុយចូលទន្រ្ទាន
ពលរដ្ឋ៥ភូមិស្ថិតនៅស្រុកជុំគីរី ខេត្ដកំពត បារម្ភបាត់បង់ផ្ទៃបឹងអាស្រ័យផលជិត២០០ហិកតាដោយសារគ្រឿងចក្រចូលទៅកាយព្រំដីទោះបីជាអាជ្ញាធរមូលដ្ឋានហាមឃាត់ ប៉ុន្ដែសកម្មភាពនៅតែបន្ដ ខណៈពលរដ្ឋស្នើឱ្យអាជ្ញាធរថ្នាក់ជាតិជួយទប់ស្កាត់សកម្មភាពនេះ។