សង្គមស៊ីវិល បង្ខំចិត្តប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ តាមប្រព័ន្ធអនឡាញ

អ្នកចូលរួមថ្ងៃទិវាសិទ្ធិមុស្សកាលពីខែធ្នូ ឆ្នាំ២០១៩ ខណៈឆ្នាំនេះកម្មវិធីត្រូវពន្យាពេលដោយសារវិបត្តិកូវីដ១៩ រាលដាលក្នុងសហគមន៍ក្នុងរាជធានីភ្នំពេញ។បញ្ញា ឆព័ណ្ណ

ក្រុម​​សង្គម​ស៊ីវិល ​និង​អង្គការ​សិទ្ធិមនុស្ស​ បាន​ដឹង​តាំង​ពី​ឆ្នាំ​២០១៩មក​ថា​ វាជា​ពេល​វេលា​ចុង​ក្រោយ​ដែល​ថ្ងៃ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មួយ​នេះត្រូវ​កំណត់​​ថា​ជា​ថ្ងៃ​ឈប់​សម្រាក បន្ទាប់​ពី​រដ្ឋា​ភិបាល​បាន​កាត់​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ផ្សេងៗចំនួន​ប្រាំ​ថ្ងៃ ដើម្បី​បង្កើន​ចំនួន​ថ្ងៃ​ធ្វើ​ការ​ប្រ​ចាំ​ឆ្នាំ។​