
ជនភៀសខ្លួនខ្មែរ៧នាក់ត្រូវបានឃាត់ខ្លួន និងរង់ចាំអន្តរាគមន៍ពីUNHCRនៅទីក្រុងបាងកក
អាជ្ញាធរថៃបានសម្រេឃុំខ្លួនជនភៀសខ្លួនខ្មែរ៧នាក់ក្នុងចំណោម១០នាក់ដែលត្រូវបានឃាត់ខ្លួន បន្ទាប់ពីពួកគេចូលរួមវគ្គសិក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍២៣តុលា នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៩ ខែធ្នូ។ បន្ទាប់ពីនគរបាលថៃបានសួរនាំ និងពិនិត្យឯកសាររួច មនុស្ស៣នាក់ក្នុងចំណោម១០នាក់នោះត្រូវបានដោះលែងមកវិញ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។