រោងចក្រកែច្នៃស្វាយក្នុងខេត្តបាត់ដំបងរងការព្រមានរឿងបញ្ចេញទឹកកខ្វក់ចូលក្នុងប្រឡាយ
អាជ្ញាធរខេត្តបាត់ដំបងបានចេញលិខិតព្រមានមួយទៅកាន់ម្ចាស់រោងចក្រកែច្នៃស្វាយជាជនជាតិចិន ដែលរងការចោទប្រកាន់ថាបានបញ្ចេញទឹកកខ្វក់ចូលក្នុងប្រឡាយអូរត្រែង ក្នុងភូមិស្វាយស ឃុំអូរត្រែង ស្រុករតនមណ្ឌល។