សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ទឹកស្អុយ

ពលរដ្ឋជាច្រើននាក់ ចាប់ត្រីដែលពុល និងងាប់ដោយសារតែទឹកស្ទឹងមានជាតិពុល នៅព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ រូបភាពពីមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ

អាជ្ញាធរ៖ ក្រុមហ៊ុនដំណាប់ស្វាយបឹងកេត បង្ហូរកាកសំណល់​រោងចក្រ​ចូលស្ទឹងធ្វើឱ្យទឹកស្អុយប៉ះពាល់ប្រជាពលរដ្ឋនិងសត្វផ្សេងៗ

ក្រុមហ៊ុនដំណាប់ស្វាយបឹងកេត ដែលមានទីតាំងស្ថិតនៅក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានបង្ហូរទឹកកាកសំណល់ពីការកែច្នៃដំណាប់ស្វាយចូលស្ទឹង ធ្វើឱ្យទឹកឡើង​ពណ៌ខ្មៅ និងមានក្លិនស្អុយ ពុលត្រី និងធ្វើឱ្យពលរដ្ឋមិនអាចប្រើប្រាស់ទឹកទាំងនោះបាន ខណៈ​​ក្រុមហ៊ុន​នេះមិនទាន់មានអាងប្រព្រឹត្តកម្មសំណល់រាវនៅឡើយ។
បុរសចំណាស់ម្នាក់ កំពុងដងទឹកលូដែលដក់ត្រាំយូរខែ មកជះលាងទីធ្លាខាងមុខផ្ទះ ដោយនិយាយថា ទឹកនេះដក់រាប់ខែ និងមានក្លិនស្អុយ។ រូបថតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ពលរដ្ឋនៅភូមិព្រែកតាគង់ត្រូវទឹកស្អុយជនលិចរាប់ខែ ស្នើអាជ្ញាធរ​ជួយដោះស្រាយប្រព័ន្ធលូ

ចុះពីស្ពានអាកាសក្បាលថ្នល់ប្រមាណ១គីឡូម៉ែត្រ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ប្រជាពលរដ្ឋប្រមាណ​៣០គ្រួសារ លើកឡើងថាពួកគេរស់នៅជាមួយទឹកស្អុយ​ជន់លិចផ្លូវ និងផ្ទះអស់ជាច្រើនខែមកហើយ ពួកគេស្នើឱ្យ​អាជ្ញាធរពាក់ព័ន្ធ​ជួយដោះស្រាយ​ប្រព័ន្ធ​​​លូឱ្យបានឆាប់។
បុរសម្នាក់ដើរឆ្លងកាត់ផ្លូវទឹកលិចនៅក្រោយសាលាស្រុកមោងឫស្សី ក្រោយបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥។ រូបថតថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ពលរដ្ឋស្រុកមោងឫស្សីជាង៥០គ្រួសាររស់នៅក្នុងទឹកស្អុយជិតកន្លះឆ្នាំដោយសារការដ្ឋានសាងសង់ផ្លូវជាតិលេខ៥

លោក សុផល ឱ្យដឹងថា៖ «ពេលបាយទឹកទាល់តែឡើងលើឡៅតឿ ព្រោះលិចចូលក្នុងផ្ទះ​ហើយ​វាជះក្លិនស្អុយខ្លាំង ពេលខ្លះមានសត្វពស់វាចូលសម្ងំក្នុងផ្ទះ និងសត្វក្អែបក៏ច្រើនដែរ បង្កការភ័យខ្លាច»។
អ្នកស្រី រិទ្ធ រតនា ឈរនៅក្នុងផ្ទះរបស់ខ្លួនដែលលិចដោយសារទឹកភ្លៀង និងបូមខ្សាច់ ស្ថិតក្នុងភូមិអូរអណ្តូង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ សុទ្ធ គឹមសឿន

ប្រជាពលរដ្ឋជាង៤០គ្រួសារក្នុងសង្កាត់ព្រែកប្រាទ្រាំរស់នៅក្នុងទឹកស្អុយជិត៤ខែ

អ្នកស្រី រតនា បញ្ជាក់ថា៖ «អាជ្ញាធរគាត់ដឹងដែរ តែខ្ញុំមិនដឹងថា គាត់គិតយ៉ាងម៉េចទេ គាត់មិនជួយរកដំណោះស្រាយអ្វីទេ មកចែកតែមី ចែកអង្ករ ហើយក៏នាំគ្នាទៅវិញអស់ទៅ។ ទឹកលិចរាប់ខែហើយ ជើងគ្រែ ជើងទូផ្សេងៗអី ពុកខូចជើងវាអស់ហើយ អីវ៉ាន់ណាស្រាលៗលើកវាចេញពីផ្ទះ របស់របរណាធ្ងន់ៗគ្រាន់តែយកអ្វីមកកល់ឱ្យផុតទឹកបន្ដិចប៉ុណ្ណោះ»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម