សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ទុក្ខលំបាក

បុរសម្នាក់នេសាទត្រីនៅក្នុងបឹងតាមោក ស្របពេលដែលឡានមួយកំពុងដឹកដីយកមកចាក់បំពេញបឹងនេះនៅរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

របាយការណ៍សមាគមធាងត្នោតរម្លឹកពីទុក្ខលំបាក និងទុក្ខសោករបស់ពលរដ្ឋបឹងតាមោក២៦នាក់

អង្គការសមាគមធាងត្នោត (STT) បានចេញផ្សាយរបាយការណ៍ស្តីពីសហគមន៍សំរោងត្បូង ដែលមានចំណងជើងថា ស្លាកស្នាមនៃការអភិវឌ្ឍបឹងតាមោក ដែលពលរដ្ឋចំនួន២៦នាក់ត្រូវបានចោទប្រកាន់ដោយសារការពារដីធ្លី និងលំនៅឋានរបស់ពួកគេ ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងកិច្ចប្រជុំប្រចាំខែនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមគណបក្សបំណងពលរដ្ឋ)

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ថាបានត្រៀមខ្លួនក្នុងការចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ

តំណាងគណបក្សនយោបាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយចំនួន​អះ​អាង​ថា ពួកគេបានត្រៀមខ្លួនរួចហើយ​ក្នុងការផ្តល់យោបល់ និងចូលរួមសកម្មភាពនានា ជាមួយ រដ្ឋាភិបាលក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ តែមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋតាម​ដាន​បញ្ហា​សង្គមមួយចំនួនលើកឡើងថា ការបង្កើតស្ថាប័ននេះធ្វើឱ្យខាតថវិកាជាតិជាច្រើនក្នុងមួយ​ឆ្នាំៗ។
ក្រុមគ្រួសារលោក រាជ សីម៉ា លើកដៃសំពះសុំឱ្យតុលាការខេត្តកំពង់ឆ្នាំងដោះលែង លោក រាជ សីម៉ា ក្រោយពីតុលាការសម្រេចឃុំខ្លួន២ឆ្នាំនិងពិន័យ៤លានរៀល ស្ថិតនៅ ភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រូបថតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

សហគមន៍ឡពាងកាន់តែជួបទុក្ខលំបាកក្នុងជីវភាព ខណៈ​សហគមន៍នេះទទួលរងបញ្ហាដីធ្លីជាង២០ឆ្នាំមកហើយ

«ខ្ញុំទីទ័លក្រខ្ញុំមានលុយមានកាក់ឯណាទៅលោះប្ដីផងអីផង ខ្ញុំអត់មានសមត្ថភាពទេ ខ្ញុំចេះតែបណ្ដើរតាមផ្លូវតុលាការរហូត ខ្ញុំអត់មានពាក្យអីដែលជំទាស់និងតុលាការទេ បើគេដាក់ចឹងមក។ ខ្ញុំធ្វើការរោងចក្រកូនសុទ្ធតែនៅរៀន ណាមួយត្រូវបង់ធនាគារផង ណាមួយចឹញ្ចឹមកូនផង ខ្ញុំរត់លែងចង់រួចហើយ ខ្ញុំលំបាកណាស់»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម