អ្នកកាសែត និងចាងហ្វាងកាសែតប្រាំរូបប្រឈមជាប់ពន្ធនាគារប្រាំឆ្នាំ ក្រោមបទចោទជំរិតទារប្រាក់ពីអ្នកជល់មាន់

អ្នកសារព័ត៌មានត្រូវចាប់ខ្លួនដោយរងការចោទថាបានកំហែងទារប្រាក់ពីសង្វៀនជល់មាន់ខុសច្បាប់ បានបញ្ជូនមកដល់សាលាដំបូងខេត្តកណ្ដាលដើម្បីធ្វើការសាកសួរ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ព្រះរាជអាជ្ញារង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​​ខេត្ត​កណ្ដាល លោក ជួន​ សុបញ្ញា បាន​ឲ្យ​ដឹង​ថា​​អ្នក​ទាំង​ប្រាំ​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ចំនួន​ប្រាំ​ឆ្នាំ ហើយ​សំណុំ​រឿង​អ្នក​ទាំង​នោះ​​បាន​បញ្ជូន​ទៅ​កាន់​ចៅក្រម​ស៊ើប​សួរ​ ដើម្បី​សាក​សួរ​បន្ត​ហើយ​ដែរ ខណៈ​ស្ថាប័ន​តស៊ូមតិ​ផ្នែក​វិស័យ​សារព័ត៌មាន​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ក្នុង​សំណុំ​រឿង​នេះ។​