អ្នកសម្របសម្រួលឲ្យទូរទស្សន៍ RT ដែលទើបត្រូវបានដោះលែងពីពន្ធនាគារផ្តោតលើការជម្រះក្តីឡើងវិញ និងការជួបជុំគ្រួសារ

លោក រ៉ាត់ រត្នមុនី អង្គុយនៅហាងកាហ្វេមួយក្នុងក្រុងភ្នំពេញកាលពីចុងសប្តាហ៍ដោយពាក់អាវខៀវនិងស្លៀកខោប្រផេះដោយបំភ្លេចចោលសម្លៀកបំពាក់អ្នកទោសពណ៌ទឹកក្រូច។ អ្នកសម្របសម្រួលនិងជាអ្នកបកប្រែរូបនេះត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃសុក្រសប្តាហ៍មុន។