របាយការណ៍ថ្មីរបស់អង្គការសិទ្ធិមនុស្សរៀបរាប់លម្អិតអំពីផលប៉ះពាល់អវិជ្ជមានដោយសារទំនប់វារីអគ្គិសនីសេសានក្រោម២

ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែងត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៧។ ការសាងសង់ទំនប់នេះបានធ្វើឲ្យប្រជាពលរដ្ឋជិត ៥.០០០នាក់ត្រូវផ្លាស់ទីជម្រក។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានទទូចនៅសប្តាហ៍នេះថា រដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនដែលនៅពីក្រោយគម្រោង សាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ គួរវាយតម្លៃនិងចរចាឡើងវិញ នូវការតាំងទីលំនៅថ្មីនិងការផ្តល់សំណងដល់ក្រុមជនជាតិដើមភាគតិចដែលរងផលប៉ះពាល់។