សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ទំនាស់ដីធ្លី

ប្រជាសហគមន៍ជនជាតិដើមភាគតិចសួយជាង២០នាក់ ឡើងមកគាំទ្រនៅមុខតុលាការខេត្តកំពង់ស្ពឺ អំឡុងពេលសវនាការកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សាលាដំបូងខេត្តកំពង់ស្ពឺសម្រេចឱ្យតំណាងជនជាតិដើមភាគតិចសួយរួចផុតពីបទចោទពាក់ព័ន្ធទំនាស់ដីធ្លី

សាលាដំបូងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ បានសម្រេចឱ្យតំណាងជនជាតិដើម ភាគតិចសួយមួយរូបរួចផុតពីបទចោទប្រកាន់ «រំលោភ​កាន់កាប់អចនវត្ថុអ្នកដទៃ» ពាក់ព័ន្ធ​នឹង​ទំនាស់ដីព្រៃសហគមន៍ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ពលរដ្ឋជាង៥០នាក់នាំគ្នារង់ចាំតំណាងពួកគេចេញពីសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ (រូបថតផ្តល់ឱ្យ)

សាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំជំនុំជម្រះករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន

សាលាឧទ្ធរណ៍ត្បូងឃ្មុំបានបើកការជំនុំជម្រះករណី​ទំនាស់ដីធ្លីដែលអូសបន្លាយ​ពេល​ជា​ច្រើន​​ឆ្នាំរវាងប្រជាពលរដ្ឋ​ និងក្រុមហ៊ុនចិន ហាមិនីវិន អ៊ិនវេសមេន( Hamenivent Investment) នៅរសៀល​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
អនុប្រធានសហគមន៍អ្នកស្រី លួន ស្រីនួន ស្លៀកឈុតក្រហម ឈរខាងមុខនិងប្រជាសហគមន៍សាលាឆ្តោរកំពុងឈរនៅជាប់របងសាលាដំបូងខេត្តកំពង់ធំ កាលពីសវនាការពេលកន្លងទៅ។ រូបថតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ (រូបថតផ្ដល់ឱ្យ)

តុលាការខេត្តកំពង់ធំសម្រេចផ្តន្ទាទោសជនជាតិដើមភាគតិច​៧នាក់​​​ដាក់ពន្ធនាគារ១ខែពាក់ព័ន្ធទំនាស់ដីធ្លី

សាលាដំបូងខេត្តកំពង់ធំនៅថ្ងៃទី១៩ ខែធ្នូ បានផ្តន្ទាទោសជនជាតិដើមភាគតិចកួយ៧នាក់ ដាក់ពន្ធនាគារ១ខែពាក់​ព័ន្ធ​នឹង​បទចោទ​«ប្ដឹងបរិហារបង្កាច់កេរ្តិ៍»តាមរយៈការប្ដឹងបករបស់បុគ្គលដែលធ្លាប់រង​បណ្ដឹង​ពី​ជនជាតិ​ដើម​ភាគតិចកួយថាបានរំលោភបំពានដីព្រៃសហគមន៍របស់ខ្លួន។
តំណាងជនជាតិដើមភាគតិចកួយ អ្នកស្រី ហេង សាភេន ពាក់អាវខៀវឆ្នូតក្រហម និងចងក្រមាក្រហមឆ្នូតពណ៌សតូចៗកំពុងឈរនៅមុខតុលាការខេត្តកំពង់ធំ នៅពេលឡើងមកចូលរួមសវនាការកាលពីពេលកន្លងទៅ។ រូបថតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)

តុលាការខេត្តកំពង់ធំផ្តន្ទាទោសជនជាតិដើមភាគតិច២នាក់ដាក់ពន្ធនាគារ​១ឆ្នាំពាក់ព័ន្ធទំនាស់ដីធ្លី

តុលាការខេត្តកំពង់ធំផ្តន្ទាទោសតំណាងជនជាតិដើមភាគតិចកួយ២នាក់ ដាក់ពន្ធនាគារ១ឆ្នាំ ក្រោមបទចោទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ពាក់ព័ន្ធនឹងទំនាស់ដីធ្លី​ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ។
ប្រជាពលរដ្ឋទៅគាំទ្រ​ និងលើកទឹកចិត្តតំណាងសហគមន៍ឧត្តមស្រែពស់របស់ពួកគាត់ត្រូវបានសាកសួរនៅសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ប្រជាសហគមន៍ឧត្តមស្រែពស់៧នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺសាកសួរពាក់ព័ន្ធនឹងទំនាស់ដីធ្លី

ប្រជាពលរដ្ឋ៧នាក់ ដែលជាអ្នកការពារព្រៃឈើនៃសហគមន៍«ឧត្តមស្រែពស់» ត្រូវបាន​តុលាការ​ខេត្តកំពង់ស្ពឺសាកសួរកាលពីថ្ងៃ​ទី​១៨ ខែតុលា ជុំវិញទំនាស់ដីធ្លីមួយកន្លែង​ជាមួយ​​មន្ត្រីទាហានកង​ពលតូច​«ង៧០»ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ យោងតាមប្រជាសហគមន៍ និងដីកាកោះសាលាដំបូងខេត្ត។
អ្នកស្រី ភ្លឹក ភីរម្យ បានឡើងបញ្ចេញមតិយោបល់នៅលើវេទិកាមួយដែលទាក់ទងសិទ្ធិជនជាតិដើមភាគតិចនៅកម្ពុជាដែលប្រារព្ធនៅរាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

ទំនាស់ដីធ្លី និងបទល្មើសព្រៃឈើបានរុញច្រានស្រ្តីជនជាតិដើមភាគតិចពូនងម្នាក់ក្លាយជាអ្នកដឹកនាំសហគមន៍លេចធ្លោ

ស្ត្រីជនជាតិដើមភាគតិចពូនងម្នាក់អភិវឌ្ឍន៍ខ្លួនពីពលរដ្ឋសាមញ្ញទៅជាមេដឹកនាំសហគមន៍​ដោយសារ​តែកត្តាមួយចំនួនដូចជា ជម្លោះដីធ្លីនិងបញ្ហាបទល្មើសព្រៃឈើ ព្រមទាំងការ​កាប់​ទន្ទ្រាន​ដីព្រៃនៅ​តំបន់រស់នៅរបស់គាត់។

ព័ត៌មានថ្មី

អត្ថបទពេញនិយម