
- បរិស្ថាន ,
បញ្ចប់ប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់ មនុស្ស២៣នាក់ត្រូវឃុំខ្លួន
ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់ ដែលមានរយៈពេលមួយខែមកហើយនោះបានបិទបញ្ចប់ក្នុងសប្ដាហ៍នេះ។ ជាលទ្ធផលមានមនុស្ស១៨នាក់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្ន ចំណែកមនុស្សប្រាំនាក់ផ្សេងទៀតថ្វីបើមិនទាន់រងបទចោទណាមួយ ក៏ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តដោយត្រូវរង់ចាំការសាកសួរ និងបន្តនីតិវិធីតុលាការ។