
នគរបាលកម្ពុជារំពឹងថានឹងមានកិច្ចសហការល្អជាមួយអ្នកកាសែតស្រ្តី ក្រោយទទួលបានការបណ្ដុះបណ្ដាល
នគរបាលជាតិកម្ពុជារំពឹងទុកថា សមត្ថកិច្ចនឹងមានកិច្ចសហប្រតិបត្តិការល្អជាមួយអ្នកសារព័ត៌មានស្ត្រីកំឡុងពេលមានការចុះយកព័ត៌មាននៅតាមទីកន្លែងដែលមានការធ្វើកូដកម្ម និងបាតុកម្ម ក្រោយសមត្ថកិច្ចនិងអ្នកសារព័ត៌មានស្រ្តី បានរៀនស្វែងយល់ពីតួនាទី និងកាតព្វកិច្ចរបស់គ្នាតាមរយៈសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ។