សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: នយោបាយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីនៃគណៈមេធាវី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ (AKP)

អ្នកតាមដានសង្គមនិង​នយោបាយឯក​ភាព​ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ​ដែល​ថា ខ្មែរ​​បាត់​បង់​ទឹកដី​គឺដោយ​សារ​ការបែកបាក់ផ្ទៃក្នុងជាតិ

អ្នក​តាម​ដាន​ស្ថានការនយោបាយ ​និង​សង្គមបានឯក​ភាព​ទៅនឹងការ​លើកឡើង​របស់​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ដែលលើកឡើងថា ការ​បាត់បង់ទឹកដី​ពីអាណាចក្រ​ខ្មែរ​ មក​នៅដូចសព្វថ្ងៃ ​គឺដោយ​សារ​ការបែកបាក់ផ្ទៃក្នុងជាតិ​ធ្វើឱ្យប្រទេស​ចុះខ្សោយ និង​លើក​ទឹកចិត្ត​ឱ្យ​​លោក​​ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ ​​ដើម្បី​​ឱ្យកម្ពុជាក្លាយ​ទៅ​ជា​​ប្រជាជាតិ​មួយ​ដែល​រឹង​មាំ​យូរ​អង្វែង​តទៅ​អនាគត។
រូបទី១៖ ប៉ូលិសពិនិត្យមើលរថយន្តដែលចូលមកទីក្រុងភ្នំពេញនៅព្រឹកថ្ងៃអាទិត្យនៅខេត្តកណ្តាល ដើម្បីបញ្ឈប់ការធ្វើបាតុកម្មប្រឆាំងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៨ ខែសីហា ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការឃ្លាំមើលសិទ្ធិមនុស្ស៖​ មនុស្ស​៩៤នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធការ​រិះគន់គម្រោង CLV-DTA ខណៈ​អាជ្ញាធរកម្ពុជាបដិសេធតួលេខនេះ

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទទៅលើអ្នកដែលត្រូវបានចាប់ខ្លួនតាមអំពើចិត្តចំពោះការរិះគន់ជាសាធារណៈអំពីកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
លោក ទាវ វណ្ណុល ប្រ​ធាន​គណ​បក្ស​ភ្លើង​ទៀន​មក​ដល់​សាលាដំបូងរាជធានីភ្នំពេញ​ដើម្បី​ចូល​ស្ដាប់ការ​ជំនុំជម្រះ​រឿង​ក្ដី​របស់​លោក​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០២៤។​(ខេមបូចា/ ព្រីង សំរាំង)

តុលាការសម្រេចដាក់ទោសប្រធានគណបក្សភ្លើងទៀនពីបទបរិហារកេរ្តិ៍ និងបង្គាប់ឱ្យផ្ដល់សំណង១,៥លានដុល្លារទៅរដ្ឋាភិបាល

ប្រធាន​គណបក្ស​ភ្លើងទៀនលោក ទាវ​ វណ្ណុល ត្រូវ​តុលាការ​រក​ឃើញ​ថា ​មាន​ទោស​ពី​បទ​បរិហារកេរ្តិ៍ជាសាធារណៈ និង​​ពិន័យជា​ប្រាក់​១០​លាន​រៀល និង​បានបង្គាប់​ឲ្យ​ផ្ដល់​សំណង​ទៅ​រាជរដ្ឋាភិបាល​ចំនូន​៦ពាន់​លាន​រៀល ឬ​ប្រហែល​នឹង​១,៥​លាន​ដុល្លារ​អាមេរិក​។​
មន្ត្រី គជប រាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការតម្លាភាពរកឃើញថាយុវជនជាង៨០ភាគរយមិនតាមដាននយោបាយព្រោះបារម្ភសុវត្ថិភាព

អង្គការតម្លាភាពកម្ពុជារកឃើញថា យុវជនខ្មែរជាង៨០ភាគរយមិនចាប់អារម្មណ៍លើកិច្ចការនយោបាយដោយយល់ថាជាប្រធានបទរស៊ើប ខណៈអ្នកតាមដានសង្គម និងនយោបាយអះអាងថា កង្វះការតាមដានបញ្ហានយោបាយនេះ ជាសញ្ញាមួយដែលធ្វើឱ្យអំពើអយុត្តិធម៌បន្តកើតមានក្នុងសង្គម។
រូបភាពលោក នី ណាក់ ដែលផុសក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

ប្រពន្ធលោក នី ណាក់ អះអាងថា ប្តីគាត់នឹងចូលរួមជីវភាពនយោបាយ​ជាមួយគណបក្សកាន់អំណាច

អ្នកស្រី សុខ​ ស៊ីណែត អះអាងថា ប្ដីគាត់នឹងចូលរួមជីវភាពនយោបាយ​ជាមួយគណបក្ស​កាន់​អំណាច​ក្រោយដោះលែងឱ្យមានសេរីភាពវិញ ដោយបានស្នើសុំកិច្ចអន្ដរាគមន៍ពី​លោក​នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត។
សកម្មជនគណបក្សភ្លើងទៀន ថុល សំណាង ដែលបានភៀសខ្លួនទៅប្រទេសថៃ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃ ទី៧ ខែកក្កដា។ (រូបភាពផ្តល់ឱ្យ)

សកម្មជនគណបក្សភ្លើងទៀនដែលភៀសខ្លួនពីកម្ពុជាត្រូវបានចាប់ខ្លួននៅប្រទេសថៃ

អង្គការ​ Human Rights Watch បាន​ឱ្យ​ដឹងថា ​យុវជន​ដែល​ជា​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ដោយ​ទំនង​​ជា​ភ័យ​ខ្លាច​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោ​បាយនៅ​កម្ពុជា​​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ក្នុង​សប្ដាហ៍​នេះ។​
គណនីហ្វេសប៊ុកដែលត្រូវបានលុបចោលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាព Fresh News)

រដ្ឋាភិបាលហាមក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ចូលប្រទេសកម្ពុជា បន្ទាប់ពីពួកគេស្នើឱ្យព្យួរហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី

រដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​រ​បស់​ក្រុមហ៊ុន Meta ​ចំនួន​២២​រូប ​មិន​ឱ្យ​ចូលឬមាន​វត្តមាន​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ នេះបើយោង​តាម​​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួងការបរទេស ​កាលពី​ថ្ងៃ​អង្គារ។ 
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយនៅទីក្រុងតាខ្មៅ ក្នុងខេត្តកណ្តាលកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ អំឡុងពេលបោះឆ្នោតឃុំសង្កាត់។ (ខេមបូចា/ ព្រីង សំរាំង)

លោក ហ៊ុន សែន ស្នើឲ្យកែច្បាប់បោះឆ្នោត ដែលតម្រូវឲ្យបេក្ខភាពឈរឈ្មោះចេញទៅបោះឆ្នោត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ធ្វើវិសោធនកម្ម​ច្បាប់​បោះឆ្នោត​កាលពី​ល្ងាច​​ថ្ងៃ​ចន្ទ​ ដែល​នឹង​រារាំង​បេក្ខជន​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត ប្រសិនបើ​ពួកគេ​មិនបាន​បោះឆ្នោត​ក្នុង​ការបោះឆ្នោតដំបូង​។ លោក​ថា វិសោធនកម្មច្បាប់​​នេះ ត្រូវ​តែ​អនុម័ត​​នៅ​ពេល​ឆាប់ៗនេះ មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា​ ខាង​មុខ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម