សង្គមស៊ីវិលសាទរចំពោះការបង្រ្កាបរបស់សមត្ថកិច្ចលើក្រុមក្មេងទំនើង ប៉ុន្តែចោទជាសំនួរ លើប្រសិទ្ធភាពនៃការអនុវត្ត
អាជ្ញាធរកំពុងរឹតបន្តឹងវិធានការ និងការបង្ក្រាបក្រុមក្មេងទំនើងដែលបង្កភាពចលាចលក្នុងសង្គម ដែលចំណាត់ការនេះ ទទួលបានការគាំទ្រពីសាធារណជន។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានមន្ទិល ចំពោះប្រសិទ្ធភាពនៃការអនុវត្ត ដូចដែលវាបានកើតឡើងតែ «មួយដង ក៏បាត់ទៅវិញ» ហើយហាក់បីដូចជា មិនចំគោលដៅ។