សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: នាយករដ្ឋមន្ត្រី ហ៊ុន សែន

អាជ្ញាធរខណ្ឌព្រែកព្នៅ និងសង្កាត់គោករកា ចុះចែកទឹកដល់ប្រជាពលរដ្ឋ ដែលជួបប្រទះការខ្វះខាតទឹកច្រើនថ្ងៃនៅក្នុងបុរីពិភពថ្មីឈូកវ៉ា១ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៣ (ខេមបូចា/ ឃី សុវុឌ្ឍី)

រដ្ឋាភិបាលកម្ពុជាសន្យាថា ទីក្រុងនឹងមានទឹកស្អាតប្រើប្រាស់​១០០​ភាគរយនៅត្រឹមឆ្នាំ២០២៥

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាថា ១០០ភាគរយនៃប្រជាពលរដ្ឋ ដែលរស់នៅ​តាម​ក្រុង និងទីប្រជុំជននានានៅក្នុង​ប្រទេសកម្ពុជានឹងមានទឹកស្អាតប្រើប្រាស់នៅត្រឹម​ឆ្នាំ​២០២៥។
កុមារអាយុចន្លោះពី៦ទៅ១២ឆ្នាំទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ប្រភេទស៊ីណូវ៉ាក់ នៅរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

កម្ពុជានឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ចិនដើម្បីបង្ការកូវីដ-១៩ លើកុមារអាយុបីឆ្នាំដល់ប្រាំឆ្នាំនៅសប្តាហ៍ក្រោយ

កម្ពុជា​នឹងចាប់​​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ–១៩ ប្រភេទ​ស៊ីណូវ៉ាក់ (Sinovac)របស់​ចិន​​ដល់​កុមារ​អាយុ​បី​ឆ្នាំដល់ប្រាំឆ្នាំនៅថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២២ បន្ទាប់ពីលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅក្នុងសារជាសំឡេងមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍​ ដោយសម្រេចអនុញ្ញាត​ឱ្យ​បើក​យុទ្ធនាការនេះ។   ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ថា ការចាក់​វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ លើកុមារអាយុ ៣ឆ្នាំ ដល់ ៥ឆ្នាំ ទូទាំងប្រទេស​កម្ពុជានឹងចាប់ផ្ដើមឡើងនៅថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២២ ដោយរក្សាគម្លាតសម្រាប់ដូសទី១…
លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) ចូលរួមទិវាបុណ្យឯករាជ្យជាតិនៅទីក្រុងភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ខេមបូចា/ ព្រីង សំរាំង

លោក ហ៊ុន សែន គាំទ្រកូនប្រុសច្បងឲ្យធ្វើជាមេដឹកនាំបន្ទាប់របស់ប្រទេសកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈគាំទ្រកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាអនាគតបេក្ខភាពស្នងតំណែងបន្តពីលោកជានាយករដ្ឋមន្ត្រី។ លោកបានអះអាងថា ការប្រកាសនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអ្នករិះ គន់ដែលបានចោទប្រកាន់លោកជាយូរមកហើយថា បានត្រួសត្រាយផ្លូវឲ្យកូនប្រុសរបស់លោកឡើងកាន់តំណែងជាមេដឹកនាំបន្ទាប់របស់កម្ពុជា។
អ្នកភូមិធ្វើបាតុកម្មទាមទារប័ណ្ណកម្មសិទ្ធិដីនៅជិតការិយាល័យនៃក្រសួងរៀបចំដែនដី ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធអគារថ្មីរបស់ក្រសួង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ រូមភាពពីហ្វេសប៊ុក

លោក ហ៊ុន សែន ជំរុញឲ្យរកដំណោះស្រាយចំពោះទំនាស់ដីធ្លីកាលពីថ្ងៃចន្ទ ព្រមទាំងព្រមានអ្នកវិភាគលើការអត្ថាធិប្បាយអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​​ឲ្យ​រក​ដំណោះ​ស្រាយជម្លោះដីធ្លី ក្រៅប្រព័ន្ធ​តុលាការ​ អំឡុងពេលថ្លែងសុន្ទរកថាកាល​ពី ថ្ងៃចន្ទនេះនៅ​ក្រសួងរៀបចំដែនដី ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ១០០ គ្រួសារ បានប្រមូល​ផ្តុំគ្នា​នៅខាងក្រៅដោយសង្ឃឹមថានឹងអង្វរ មេដឹកនាំកំពូលរបស់ប្រទេសនេះឲ្យជួយដោះស្រាយជម្លោះរបស់ពួកគាត់​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម