សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: នាយករដ្ឋមន្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយឪពុក អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមាជិកគណបក្សប្រជាជនកម្ពុជា ចូលរួមអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ នៅទីក្រុងភ្នំពេញ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មោទនភាព​ចំពោះ​លោក ហ៊ុន ម៉ាណែត ដែលធ្វើ​ជា​នាយក​រដ្ឋមន្ត្រី

ខួបលើកទី៤៦នៃថ្ងៃ «៧ មករា» ឬ «ទិវាជ័យជម្នះ» ដើម្បីរំលឹកដល់ការបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​មោទនភាព​ចំពោះ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​កូនប្រុស​ច្បង​របស់​លោក គឺលោក ហ៊ុន ម៉ាណែត បង្ហាញ​ស្នាដៃ​ដ៏​អស្ចារ្យ​ជាមួយ​នឹង​ការ​អភិវឌ្ឍ ជាពិសេស​ទាក់ទង​នឹង​កំណើន​សេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ។ លោកថ្លែង​ថា ដំបូង​ឡើយ លោក​យល់​ចិត្ត​សាធារណជន​ជុំវិញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្ទេរ​អំណាច។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផ្សព្វផ្សាយពាណិជ្ជកម្ម និង​ក្រុមហ៊ុន​គ្រឿងស្រវឹង

គ្រឿង​ស្រវឹង​ និង​ការ​ផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅតែជាក្តីកង្វល់អំពី​ផល​ប៉ះពាល់​​​​ចំពោះ​សង្គម​ជាតិ និង​​សុខុមាលភាពរបស់​ប្រជាពរដ្ឋ​កម្ពុជា ។
អ្នក​បើក​បរ​រថយន្តឆ្លង​កាត់​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង នៅ​ផ្លូវ​បំបែក​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

នាយករដ្ឋមន្ត្រីពិភាក្សាអំពីក្រមសីលធម៌នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជាមួយក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយតំណាងក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដើម្បីពិភាក្សាអំពីក្រមប្រតិបត្តិនៃការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមផ្ទាំងប៉ាណូ ដើម្បីធានាសណ្តាប់ធ្នាប់សង្គម និងសុខុមាលភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច វប្បធម៌ និងប្រពៃណី ទន្ទឹមនឹងការលើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌។
ផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរដែលត្រូវបានរុះរើនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។ រូបថតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ (ខេមបូចា/ លេង លួត)

មហាជនសាទរការរុះរើ​ទម្លាក់ផ្ទាំងផ្សព្វផ្សាយ​ស្រាបៀរ តែទាមទារឱ្យរឹតបន្តឹងថែមទៀត

រៀងរាល់ព្រឹក កញ្ញា ចាវ សុធារម្យ និស្សិតពេទ្យរង ធ្វើដំណើរ​ទៅ​រៀន​ដូចសព្វដង ​នៅក្នុង​ទីក្រុង​បាត់ដំបង​ដែលនាងកំពុងរស់នៅ។ ប៉ុន្តែ​ នាព្រឹកមួយនៅចុងខែកក្កដា នាង​មានការភ្ញាក់ផ្អើល ដោយ​សារ​​ស្លាក​ផ្សាយពាណិជ្ជកម្ម​​ស្រាបៀរដែល​ធ្លាប់​តែ​មាន​លម្អ​នៅតាម​ដង​ផ្លូវ បាត់​ទៅណាអស់រលីង។
តូប​លក់​កាហ្វេ​តាម​ចិញ្ចើមផ្លូវ​ ​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង​ សំរាំង)

ថ្នាលឌីជីថលថ្មីត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីជួយអាជីវកម្មក្រៅប្រព័ន្ធ និងកែលម្អជីវភាពរស់នៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅថ្ងៃទី១៦ ខែធ្នូ ដើម្បីកំណត់ និងគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបើកឱ្យមានការអន្តរាគមន៍ចំគោលដៅក្នុងអំឡុងពេលមានវិបត្តិ។ សហគ្រិនសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងជួយទ្រទ្រង់អាជីវកម្មរបស់ពួកគេ ខណៈដែលភាគច្រើនពឹងផ្អែកលើប្រាក់កម្ចីឯកជនដើម្បីបើកដំណើរការអាជីវកម្ម។
លោក កន សុខកាយ ត្រូវ​ដក​តំណែង​ពីអភិបាល​ស្រុក​ល្វាឯម​ ខេត្តកណ្ដាល បន្ទាប់​ពី​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបញ្ចប់តំណែង ដោយសា​មានពាក់ព័ន្ធនឹង​ការសូកប៉ាន់ដើម្បី​បាន​តំណែង។ រូបថត​លោក កន សុកាយ​ បង្ហោះ​លើ​ហ្វេស​ប៊ុក​កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៣​ នៅ​លើ​ទំព័រហ្វេស​ប៊ុក​របស់​លោក​។​

អភិបាលស្រុកមួយរូបត្រូវដកតំណែង បន្ទាប់ពីមានការសូកប៉ាន់ដើម្បីទទួលមុខតំណែងនៅកន្លែងថ្មី​

កាល​ពី​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ២០២៤ រដ្ឋាភិបាលបាន​ចេញ​អនុក្រឹត្យ​មួយ​បញ្ចប់​តំណែង​របស់​លោក កន សុខកាយ ពី​អភិបាល​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​។
ស្ត្រី​អ្នក​ថត​រូប​ម្នាក់​ថត​រូប​ភាព​​​នៅ​​​សិក្ខាសាលា​ថ្នាក់​ជាតិ​សម្រា​ប់​ទិវាសិទ្ធិ​​ទទួល​បាន​ព័ត៌មាន​ជា​សកល​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៤។ (ខេមបូចា​/ព្រីង សំរាំ​ង)

អង្គការ​សង្គមស៊ីវិល​អំពាវនាវ​ឱ្យរដ្ឋាភិបាល​​ពន្លឿន​​​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​

នៅមុនទិវាអន្តរជាតិសម្រាប់សិទ្ធិ​ទទួលបានព័ត៌មានជាសកលរបស់​អង្គការ​សហប្រជា​ជាតិ​ ក្រុមអង្គការ​សង្គមស៊ីវិល និងយុវជន បានទទូច​ឱ្យរដ្ឋាភិបាលក្រោមការ​ដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ឬហៅម្យ៉ាងទៀតថា សេចក្តីព្រាងច្បាប់ A2I ដែលត្រូវ​បាន​ពន្យារពេលយូរមកហើយនោះ។
លោក នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំមន្ត្រី ប្រជាពលរដ្ឋ និងអ្នកសារព័ត៍មានធ្វើទស្សនកិច្ចតាមបង្គោលព្រំដែនភាគឦសានប្រទេស។ រូបថតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (រូបភាព៖ AKP)

កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)

កម្ពុជាបានប្រកាសសម្រេចដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CVL-DTA ដែលត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំមកហើយ ក្រោយមានការតវ៉ាស្នើឱ្យកម្ពុជាដកខ្លួនចេញពីគម្រោងនេះជាច្រើនលើកពីសំណាក់ពលរដ្ឋខ្មែរនៅឯក្រៅប្រទេស។

ព័ត៌មានថ្មី

អត្ថបទពេញនិយម