រដ្ឋាភិបាលចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដល់កុមារអាយុ១២ឆ្នាំឡើង ព្រមទាំងប្រកាសចាក់ដូសទី៣ដល់ពលរដ្ឋ

កុមារអាយុចន្លោះពី១២ទៅ១៧ឆ្នាំ ទទួលវ៉ាកសាំងបង្ការកូវីដ១៩ ដូសទី១ ប្រភេទស៊ីណូវ៉ាក់ នៅភ្នំពេញថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

រាជរដ្ឋាភិបាលកម្ពុជា​កាលពី​ថ្ងៃអាទិត្យ​បាន​ចាប់​ផ្ដើម​យុទ្ធ​នាការ​ចាក់វ៉ាក់សាំង​បង្ការកូវីដ១៩ ដល់​កុមារ​មានអាយុ​ចន្លោះពី​១២ ទៅ​១៧​ឆ្នាំ ដោយ​ផ្ដើម​ពីទីក្រុង​ភ្នំពេញ ព្រម​ជាមួយ​គ្នា​នោះដែរ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នឹង​អាច​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​​៣ ដែល​ជាដូសជំរុញពង្រឹងប្រព័ន្ធភាពស៊ាំ ប្រភេទ​ AstraZeneca ដល់​អ្នក​ដែល​បាន​ចាក់វ៉ាក់សាំង Sinopharm ឬ Sinovac រួច​ហើយ​ ។