
បញ្ហានីតិរដ្ឋ និងអំពើពុករលួយធ្វើឲ្យវិនិយោគិនអាមេរិកស្ទាក់ស្ទើរចូលមកកម្ពុជា
ទោះបីជាសហរដ្ឋអាមេរិកមានបំណងចង់ឃើញការកើនឡើងនៃការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏បញ្ហានីតិរដ្ឋ និងអំពើពុករលួយបង្កើតជាឧបសគ្គដល់ការទាក់ទាញការវិនិយោគពីក្រុមហ៊ុនអាមេរិកមកកម្ពុជា នេះបើយោងតាមលោកស្រី មេលីសា ប្រោន (Melissa A Brown) ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។