សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនឧកញ៉ាម្នាក់ និងបក្ខពួកពាក់ព័ន្ធនឹងការឆបោកលុយពលរដ្ឋរាប់លានដុល្លារ
សមត្ថកិច្ចខេត្ដសៀមរាបបានឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និងបក្ខពួកពីបទ«ឆបោក រំលោភលើទំនុកចិត្ដ និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់» តាមដីកាបញ្ជាឱ្យចូលខ្លួន បន្ទាប់ពីពលរដ្ឋជាង៨០០នាក់បានដាក់ពាក្យបណ្ដឹងកាលពីពាក់កណ្ដាលខែកុម្ភៈ ពាក់ព័ន្ធនឹងឆបោកលុយពួកគេជាង៣០០លានដុល្លារ។