សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បក្សភ្លើងទៀន

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន មកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការលើសំណុំរឿងរបស់លោកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

តុលាការបើកសវនាការ​សំណុំរឿង​លោក ទាវ វណ្ណុល​ ខណៈមេធាវី​រដ្ឋាភិបាល​ទារសំណងជំងឺចិត្ត​ ១,៥លានដុល្លារ

កាល​ពី​ថ្ងៃចន្ទ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលត្រូវបានចោទប្រកាន់ដោយ​សារ​ការ​អត្ថាធិប្បាយដែលលោកបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសមួយ​ ដោយចោទប្រកាន់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
តំណាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ធ្វើសន្និសីទកាសែតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

គណបក្ស​ប្រឆាំង​ទទួល​យក​លទ្ធផល​បោះឆ្នោត​ក្រុម​ប្រឹក្សា ប៉ុន្តែ​ខកចិត្ត​ចំពោះ​ហេតុការណ៍មុន​ការ​បោះឆ្នោត

ទោះបីជាគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ​នាពេលថ្មីៗនេះក៏​ដោយ ក៏គណបក្ស​ទាំងពីរ​នេះ​នៅតែខកចិត្តចំពោះលទ្ធផលនេះ ដោយសារអ្នក​បោះឆ្នោតនៅតែបន្តជួបប្រទះការចាប់ខ្លួន និងការឃុំខ្លួន។  
សមាជិកគណបក្សភ្លើងទៀនតវ៉ានៅមុខទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបប្ដឹងអាជ្ញាធរប្រឆាំងនឹងការ​លុបសមាជិកភាព និងតួនាទីជាក្រុមប្រឹក្សា

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបក្នុងខេត្តសៀមរាប និងកំពង់ធំ ដាក់ពាក្យ​ប្ដឹងបក្សភ្លើងទៀនទៅកាន់អាជ្ញាធរខេត្តទាំងពីរនេះ ទាមទារឱ្យទប់ស្កាត់ការដកហូត​មុខ​តំណែង​​​​ពីក្រុមប្រឹក្សា និងការបញ្ចប់សមាជិកភាពពីបក្សដោយអយុត្តិធម៌។
ពលរដ្ឋមួយចំនួនឈរមុខខ្លោងទ្វារសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

សាលាឧទ្ធរណ៍ភ្នំពេញសម្រេចបន្តការ​ឃុំខ្លួនចៅសង្កាត់រងបក្សភ្លើងទៀនក្នុងពន្ធនាគារដដែល

សភាស៊ើបសួរសាលា​ឧទ្ធរណ៍ភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ​បានបង្គាប់ឱ្យបន្តការ​ឃុំ​ខ្លួន​​ចៅសង្កាត់​រងទី២ កូតាបក្សភ្លើងទៀន បណ្ដោះអាសន្ននៅពន្ធនាគារដដែល ដោយច្រាន​ចោល​បណ្ដឹងជំទាស់នឹងការឃុំខ្លួនរបស់តុលាការជាន់ទាប ពាក់ព័ន្ធនឹងបទចោទ«ក្លែងបន្លំ និង​ប្រើ​ប្រាស់​លិខិតក្លែង»។
សមាជិកថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរចូលរួមពិធីសមាជរបស់បក្ស នៅសណ្ឋាគារមួយនៅរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុកផេកគណបក្សឆន្ទៈខ្មែរ)

សមាជបក្សឆន្ទៈខ្មែរបានជ្រើសតាំងអតីតមន្រ្តីបក្សភ្លើងទៀនជាប្រធាន និងអនុប្រធានបក្ស

គណបក្សឆន្ទៈខ្មែរ កាលពីថ្ងៃសៅរ៍បានរៀបចំសមាជរបស់ខ្លួនដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មី បន្ទាប់​ពីបក្សប្រឆាំងមួយនេះបានចាប់ផ្ដើម​ធ្វើសកម្មភាពឡើងវិញដោយការចុះបញ្ជីគណបក្ស ​និង​បេក្ខជន​ឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិក​ព្រឹទ្ធសភា​នីតិកាលទី៥។
សមជិកគណបក្សភ្លើងទៀនប្រមូលផ្តុំតវ៉ានៅទីស្នាក់ការកណ្តាល ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

សមាជិកបក្សភ្លើងទៀនជាង៤០០នាក់តវ៉ាឲ្យ លោក ទាវ វណ្ណុល ចុះចេញពីប្រធានគណបក្ស

សមាជិកនិងសកម្មជនជនគណបក្សភ្លើងទៀន ជាង៤០០នាក់បានប្រមូលផ្ដុំគ្នាតវ៉ា នៅទីស្នាក់ការបក្សនៅរាជធានីភ្នំពេញ ដោយអំពាវនាវឱ្យប្រធានបក្សភ្លើងទៀន លោក ទាវ វណ្ណុល លាលែងចេញពីតំណែង និងរក្សាតួនាទីមន្រ្តីជាច្រើនរូបឱ្យនៅដដែល ដោយក្រុមអ្នកតវ៉ា បានអះអាងថា បក្សភ្លើងទៀនបានបញ្ចប់មុខងារអ្នកបានស្ម័គ្រស្មោះរាប់ឆ្នាំទាំងនោះដោយគ្មានហេតុផលសមរម្យ។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងនៅទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មុនពេលលោកត្រូវបានចាប់ខ្លួនពីបទចេញមូលប្បទានប័តគ្មានសាច់ប្រាក់។ (ខេមបូចា/ ព្រីង សំរាំង)

តុលាការបញ្ចប់សវនាការនៅថ្ងៃដំបូងមុនម៉ោងកំណត់ ដោយសារលោក ថាច់ សេដ្ឋា មេដឹកនាំគណបក្សភ្លើងទៀនមានអារម្មណ៍មិនល្អ

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បញ្ចប់​សវនាការ​នៅ​ថ្ងៃ​ដំបូង​​លើសំណុំរឿង​របស់​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​​ភ្លើងទៀន​ ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ចេញ​មូលប្បទាន​ប័ត​​គ្មាន​សាច់​ប្រាក់​មុន​ម៉ោង​កំណត់​ ដោយ​សារ​​តែលោក​ ថាច់ សេដ្ឋា មាន​​ «អារម្មណ៍​មិន​ល្អ»។
លោក គង់ រ៉ៃយ៉ា ថ្លែងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅឃុំស្តៅ ខេត្តកំពង់ចាមកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (ខេមបូចា/ឃួន ណារីម)

អតីតសមាជិកបក្សប្រឆាំងលាលែងពីបក្សកាន់អំណាច ហើយភៀសខ្លួនចេញពីកម្ពុជា

អតីតសមាជិកគណបក្សភ្លើងទៀន ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច កាលពីខែមិថុនានោះ បានភៀសខ្លួនចេញពីប្រ​ទេសកម្ពុជាកាលពីដើមខែនេះ ដោយសារការភ័យខ្លាច និងការព្រួយបារម្ភអំពីសុវត្ថិភាព បន្ទាប់ពីលោក​បានសម្រេចចិត្តចាកចេញពីគណបក្សកាន់អំណាច។

ព័ត៌មានថ្មី

អត្ថបទពេញនិយម