អាជ្ញាធរផ្ដើមយុទ្ធនាការទ្រង់ទ្រាយធំបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេសបន្ទាប់ពីមានបញ្ជាពីនាយករដ្ឋមន្ត្រី
អាជ្ញាធរខេត្តក្រុងផ្ដើមយុទ្ធនាការទ្រង់ទ្រាយធំបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេស។ ប្រតិបត្តិការណ៍ទាំងនេះកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបទបញ្ជាថ្មី ដើម្បីបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទរាប់តាំងពីឡូតូនិងកន្ទុយលេខ ដោយភ្ជាប់សារព្រមានដកតំណែងអភិបាលរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។