សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បង្ក្រាប

ស្ត្រីមានផ្ទៃពោះម្នាក់ដើរតាមផ្លូវក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អាជ្ញាធរ​កម្ពុជានិង​ថៃស៊ើបអង្កេត​ករណី​ពពោះ​ជំនួស ខណៈ​ស្ត្រី​ហ្វីលីពីនដែលពពោះជំនួស​ត្រូវ​ឃុំខ្លួន​រហូត​ដល់​សម្រាលកូន

ប៉ូលិស​កម្ពុជា​កំពុង​សហការ​ជាមួយ​ប៉ូលិស​ថៃ ដើម្បី​ស៊ើបអង្កេត​លើ​ករណី​ស្ត្រី​ហ្វីលីពីន​មានផ្ទៃពោះ​ចំនួន១៣នាក់ ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ ជា​ម្តាយ​ពពោះ​ជំនួសនេះ។ ​បើ​យោងតាម​លោក ឆាយ គឹមឃឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ។​
មន្ត្រីដុតសារធាតុញៀនខុសច្បាប់ក្នុងពិធីមួយនៅកោះពេជ្ររាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សមត្ថកិច្ច​រឹបអូសសារធាតុញៀន​ជាង​៥តោន និងឃាត់ខ្លួន​ជនសង្ស័យជាង ​១០ ០០០​នាក់​ក្នុងពេល៦ខែ

អាជ្ញាធរ​ថ្នាក់ជាតិ និង​​ក្រោម​ជាតិ​ បាន​បង្ក្រាប​​បទ​ល្មើស​គ្រឿងញៀន​ចំនួន ​៤ ៧១៨​ករណី និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ ​១១ ៧៨០​នាក់ ក្នុង​នោះ​មាន​ស្រ្តី​៩៤៥​នាក់​។ ថ្នាំ​ញៀន​ប្រហែល​៥តោន និង​គ្រឿ​ផ្សំ​សារធាតុ​ញៀន​ចំនួន​២២៥​គីឡូក្រាមត្រូវ​បាន​រឹបអូស ក្នុង​ឆមាស​ទី​១ ឆ្នាំ២០២៤​។ នេះ​បើ​តាម​លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន(NACD)​ ផ្ដល់​បទ​សម្ភាសន៍​ដល់​ ខេមបូចា​។​ បើ​ធៀប​នឹង​​ឆ្នាំ២០២៣ ចំនួន​នេះ​នៅ​តែ​ខ្ពស់ ដែល​មាន​​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​បរិមាណ​សរុប​ក្នុង​ឆ្នាំ​២០២៣។ ខណៈដែលសង្គម​ស៊ីវិល​មើល​ឃើញ​ថា​បញ្ហា​ថ្នាំញៀន​កំពុង​ក្លាយ​ជា​បញ្ហា​ធំ​មួយ​នៅក្នុងសង្គមកម្ពុជា។​ របាយការណ៍​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនក្នុង​ឆ្នាំ​២០២៣​ បានបង្ហាញថា…
នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបក្រុមក្មេងទំនើងមួយក្រុម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ (ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)

សង្គម​ស៊ីវិល​សាទរចំពោះការ​បង្រ្កាបរបស់​សមត្ថកិច្ចលើក្រុម​ក្មេង​ទំនើង​ ប៉ុន្តែ​ចោទជាសំនួរ លើប្រសិទ្ធភាពនៃការអនុវត្ត

អាជ្ញាធរ​កំពុង​រឹត​បន្តឹង​វិធានការ និងការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​បង្ក​ភាព​ចលាចល​ក្នុង​សង្គម ​ដែលចំណាត់ការនេះ ​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានមន្ទិល ចំពោះប្រសិទ្ធភាពនៃការអនុវត្ត ដូចដែលវាបានកើតឡើងតែ «មួយដង ក៏បាត់ទៅវិញ» ហើយហាក់បីដូចជា មិនចំគោលដៅ។
ទីតាំងអគារអតីតកាស៊ីណូ Paradise Island ដែលលួចបើកលេងល្បែងអនឡាញខុសច្បាប់ ត្រូវសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងខុសច្បាប់ជាង៣ពាន់​កន្លែង និងឃាត់​ខ្លួន​មនុស្សជាង១ម៉ឺននាក់

ខេត្តព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអះអាងថា សមត្ថកិច្ចចុះបង្ក្រាប​ទីតាំង​បើក​ល្បែ​ងស៊ីសងខុសច្បាប់ជាង៣ពាន់កន្លែង និងឃាត់ខ្លួនមនុស្សទាំងជន​បរទេស និងខ្មែរជាង​១ម៉ឺន​នាក់ ​ក្នុងរយៈពេល៣ថ្ងៃនៅទូទាំងប្រទេសដើម្បីសាកសួរ និងបន្តនីតិវិធី​។
សមត្ថកិច្ចប៉ូលិសបង្ហាញមុខជនល្មើសគ្រឿងញៀនជាជនជាតិចិន៥នាក់ និងគ្រឿងញៀនជាង១តោន នៅថ្ងៃទី២៤ ខែមករា ដែលរឹបអូសបាននៅដែនសមុទ្រ ខេត្ដព្រះសីហនុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សមត្ថកិច្ចបង្ក្រាបបានករណីគ្រឿង​ញៀន​ពីរធំៗសរុបជាង២តោននៅ​ដើម​ឆ្នាំ២០២៤

សមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថ បានបង្រ្កាបបទលើ្មសគ្រឿងញៀនករណីពីរធំៗ​នៅ​ដើម​ឆ្នាំ២០២៤ ដែលរឹប​អូសគ្រឿងញៀនបានជាង២តោន នៅខេត្តព្រះវិហារ និង​ខេត្ត​ព្រះសីហនុ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្តីពីការស៊ើបអង្កេតករណីស្លាប់ឈ្មោះ សួង ឌ័ន។ រូបភាពផ្តល់ឲ្យ

អាវុធហត្ថថ្នាក់ជាតិរកឃើញថា អនុភូមិនៅកំពង់ធំស្លាប់ដោយសារខ្វះខ្យល់អុកស៊ីហ្សែន

ក្រុមការងារចំពោះកិច្ចរបស់កងរាជអាវុធហត្ថថ្នាក់ជាតិ បានរកឃើញថា ករណីអនុភូមិម្នាក់នៅខេត្តកំពង់ធំស្លាប់នៅពេលចាប់ខ្លួនគឺដោយសារខ្វះអុកស៊ីហ្សែននៅលើរថយន្ត​ ហើយករណីនេះឈានដល់ការបញ្ជូនមន្ត្រីអាវុធហត្ថ៣នាក់ទៅតុលាការ។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម