សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បង្ខាំង

ទីតាំងហ័ងឡឺ ក្នុងក្រុងព្រះសីហនុ ជាទីតាំងដែលគេចោទថា មានការឆបោកតាមអនឡាញ និងការជួញដូរមនុស្ស គឺជាកម្មសិទ្ធិរបស់លោកឧកញ៉ា លី គួង។ (រូបភាព៖ BBC)

អាជ្ញាធរខេត្តព្រះសីហនុអះអាងថា សេចក្តីរាយការណ៍របស់ BBC ស្តីពីការឆបោកតាមអនឡាញនិងការជួញដូរមនុស្ស គឺ «គ្មានមូលដ្ឋាន»

រដ្ឋបាលខេត្តព្រះសីហនុបានច្រានចោល វីដេអូជា​ឯកសារចេញផ្សាយ​ដោយសារព័ត៌មាន​ BBC ស្តី​ពីអំពើ​ឆបោកតាម​អនឡាញ និងការជួញដូរមនុស្សនៅទីតាំង​​មួយក្នុង​ក្រុងព្រះសីហនុ ថាជាការ​ចោទប្រកាន់​«គ្មានមូលដ្ឋាន» ។
រង្វង់មូលតោដ៏ល្បីក្នុងក្រុងព្រះសីហនុ ជាទីក្រុងជាប់មាត់សមុទ្រ ដែលមានទីកន្លែងមួយចំនួនជាប់ពាក់ព័ន្ធករណីឆបោក។ រូបភាព៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

ប៉ូលិសអះអាងថា ជនជាតិជប៉ុន និងម៉ាឡេស៊ីត្រូវបានរំដោះចេញពីទីតាំង ប៉ុន្តែមិនមែនជាការបង្ខាំងផ្ទុយពីឆន្ទៈនោះទេ

នគរបាល​អះអាងថា ជនជាតិជប៉ុន១៩នាក់ ដែលត្រូវបានរំដោះចេញពីទីតាំង​មួយ​​នៅ​ក្នុង​ក្រុងព្រះសីហនុ កាលពីចុងខែមករា មិនត្រូវបានបង្ខាំង​ផ្ទុយពីឆន្ទៈរបស់ពួកគេនោះ​ទេ ហើយកំពុងត្រូវបានស៊ើបអង្កេតពី​សកម្មភាព​ល្មើស​ នេះបើយោងតាមលោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសុន្ទរកថានៅវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី។

លោកនាយករដ្ឋមន្ត្រី៖ ប្រទេសកម្ពុជាអាចត្រូវបានគេចាត់ទុកជា «ប្រទេសអាក្រក់បំផុត» ទាក់ទងនឹងការជួញដូរមនុស្ស

កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់ជាសាធារណៈជាលើកដំបូង​ថា ប្រទេសកម្ពុជា​មាន​បញ្ហា​ជួញដូរមនុស្ស​ពាក់ព័ន្ធនិងល្បែងស៊ីសងខុសច្បាប់និងបទល្មើសផ្សេងៗ ខណៈ​លោក​ថ្លែងសម្រាលបទល្មើសដែលត្រូវបានគេរាយការណ៍ជាទូទៅ​ ដោយ​លោក​អះអាងថាប្រទេសផ្សេងៗទៀត​ក៏មានបញ្ហា​ស្រដៀងគ្នា​នេះដែរ ហើយ​មាន​ជនបរទេសខ្ទង់រយ​នាក់ប៉ុណ្ណោះគឺជា​ «ជនរងគ្រោះពិតប្រាកដ»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម