កសិករនៅខេត្តសៀមរាបបង្ខំចិត្តឱ្យកូនឈប់រៀនដើម្បីធ្វើការជួយដោះបំណុល
កសិកររស់នៅខេត្តសៀមរាបព្រួយបារម្ភពីការធ្លាក់ចុះប្រាក់ចំណូល ធ្វើឱ្យពួកគាត់ផុងខ្លួននឹង វិបត្តិបំណុលពិបាករើបម្រះ។ កសិករខ្លះបង្ខំចិត្តឱ្យកូនឈប់រៀនទៅរកការងារធ្វើក្នុងស្រុក និង ក្រៅប្រទេសដើម្បីរកលុយសងបំណុលមីក្រូហិរញ្ញវត្ថុ និងធនាគារ ដែលគ្រួសារពួកគាត់បាន យកប្លង់ផ្ទះ និងប្លង់ដីស្រែចម្ការជាទ្រព្យបញ្ចាំ។