សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនអ្នកកាសែតមួយរូប ខណៈតុលាការខេត្តព្រះវិហារបង្គាប់ឱ្យនាំខ្លួនអ្នកកាសែតម្នាក់ទៅបំភ្លឺ
សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួនអ្នកសារព័ត៌មានមួយរូបកាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងបទចោទ«សមគំនិតក្នុងអំពើបទចូលទៅដល់ប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តនៃទិន្នន័យ» បន្ទាប់ពីអាជ្ញាធរឆ្មក់ចាប់ខ្លួនអំឡុងពេលជួបប្រភពដើម្បីសុំការបំភ្លឺជុំវិញឯកសារមួយដែលមានភាពមិនប្រក្រតីកាលពីសប្ដាហ៍មុន។