សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បង្រ្កាប

កម្លាំងកងរាជអាវុធហត្ថត្រូវបានដាក់ពង្រាយនៅក្នុងខេត្តពោធិ៍សាត់សម្រាប់ប្រតិបត្តិការរយៈពេលមួយខែ ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ។ រូបថតបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។

កងរាជអាវុធហត្ថចាប់ខ្លួន​មនុស្ស​​១១នាក់នៅពោធិ៍សាត់​ក្នុងការបង្ក្រាបបទល្មើស​ព្រៃឈើ

កងរាជអាវុធហត្ថកម្ពុជា​បានចាប់ខ្លួន​អ្នកភូមិ ១១នាក់នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានដាក់ពង្រាយកងកម្លាំងរបស់ខ្លួនជិត ៣០០នាក់ ដើម្បី​បង្ក្រាប​បទល្មើសធនធាន​ធម្មជាតិ ។ មន្ត្រីកងរាជអាវុធហត្ថ​បានដកហូតខ្ទមបណ្ដោះអាសន្ន ១១ខ្ទម ម៉ូតូ ៩គ្រឿង ឧបករណ៍ឆក់ត្រី ១គ្រឿង ឈើ ២៣កំណាត់ រណារយន្ត ១០គ្រឿង និងកូនឈើ ៧ដើម ។ នេះ​បើ​យោងតាម​ការចុះផ្សាយមួយ​នៅលើ​ទំព័រហ្វេសប៊ុករបស់​កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ។
កសិករខ្នងរៀល អ្នកស្រី ហេង សោភ័ណ្ឌ ឈរនៅខាងក្រៅតង់ដែលគាត់រស់នៅជាមួយប្តីនិងកូនតូចៗ បន្ទាប់ពីផ្ទះរបស់ពួកគេនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអាជ្ញាធរអនុវត្តច្បាប់បំផ្លាញចោលក្នុងឆ្នាំ២០២០។

ការដុតបំផ្លាញផ្ទះក្នុងនាមអភិរក្ស៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបង្ក្រាបជនក្រីក្រ

កសិករ​ខ្នង​​រៀល​នាំ​គ្នា​រត់​បាត​ជើង​សព្រាត ​ពេល​​ឃើញ​ក្រុម​ម​ន្ត្រី​​មុខ​​​ស។ ចំពោះ​កសិករ​ជាច្រើន មុខ​ស មាន​ន័យថា​បុគ្គ​លិក​មក​ពីអង្គការសម័្ពន្ធ​មិត្ត​សត្វ​ព្រៃ​ ដែលជាអង្គការអភិរក្ស​ឈានមុខ​គេមួ​យរបស់​កម្ពុជា បាន​ចូល​ក្នុង​តំបន់​ជាយ​ឧទ្យានប៉ែក​ខាងជើង​នៃឧទ្យាន​​ជាតិជួរ​ភ្នំ​ក្រវាញ ដែល​​​នៅ​ទី​នោះ​មាន​ពល​រដ្ឋ​រាប់​សិប​គ្រួសារដាំដំឡូង​មី ពោត និងដំណាំ​ដាំ​ដុះ​ផ្សេង​ទៀត។ ដី​​ដែល​​មាន​​ជម្លោះ​នៅ​​ភាគ​​ពាយ័ព្យ​​នៃ​ខេត្ត​ពោធិ៍សាត់​ក្នុង​ស្រុក​ភ្នំក្រវាញ​ ត្រូវ​​​អ្នក​ស្រុក​ហៅ​ថា​​ខ្នង​​រៀល​។
លោក ប៊ុន ឡេង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបាត់ដំបង ក្នុងកម្មវិធីសន្ទនាមតិ នៃវិទ្យុជាតិចំការចេក។ រូបថត៖ រី មុនីបញ្ញា

សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងស្រុក៤ ជាប់បឹងទន្លេសាបបានចំនួន ១៩លើក

សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្រ្ត ស្រុកទាំង៤ នៃខេត្តបាត់ដំបង ដែលជាប់បឹងទន្លេសាប បានចំនួន ១៩លើក និងដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើន។
ប្រជាពលរដ្ឋមកចូលរួមបុណ្យសពលោកសួង ឌ័ន ដែលបានស្លាប់ក្រោយពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំចាប់ខ្លួន។ រូបភាពថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ ផ្តល់ឲ្យ

គ្រួសារថា បុរសជាអនុភូមិនៅខេត្តកំពង់ធំស្លាប់ដោយហិង្សាពីកម្លាំងអាវុធហត្ថ

កូនស្រីរបស់បុរសដែលមានតួនាទីជាអនុភូមិម្នាក់នៅក្នុងឃុំ ក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពុងធំ ទាមទាររកយុត្តិធម៌ដោយអះអាងថា សមត្ថកិច្ចចាប់ខ្លួនឪពុករបស់គាត់ទាំងមិនមានកំហុស ហើយសង្កត់កទាល់តែដាច់ខ្យល់ស្លាប់។

ព័ត៌មានថ្មី

អត្ថបទពេញនិយម