
ពលរដ្ឋភូមិព្រែកតាគង់បារម្ភអាជ្ញាធរមិនប្រគល់ដីដែលខ្ចីស្តារប្រឡាយរំដោះទឹកបណ្ដោះអាសន្ន
លើសរយៈពេល៦ខែហើយដែលជាកិច្ចសន្យាកំណត់ក្នុងការខ្ចីដីពលរដ្ឋនៅភូមិព្រែកតាគង់១ សម្រាប់បង្ហូរទឹកលូ ដើម្បីស្ដារប្រឡាយរំដោះទឹកក្រុងភ្នំពេញដែលហូរចាក់ចូលបឹងទំពន់។ ពលរដ្ឋបារម្ភថាអាជ្ញាធរនឹងមិនប្រគល់ដីឲ្យពួកគេវិញ ព្រោះអាជ្ញាធរធ្លាប់គំរាមថានឹងដកយកដីវិញបើមិនព្រមសហការ ហើយរយៈពេលខ្ចីដីក៏អូសបន្លាយមិនមានភាពច្បាស់លាស់។