អង្គការលីកាដូរកឃើញការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅសិប្បកម្មឡឥដ្ឋនៅកម្ពុជា
ពលកម្មកុមារ និងការបញ្ចាំខ្លួនដោះបំណុលនៅតែបន្តកើតមានឡើងនៅតាមសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទដោយអង្គការសិទ្ធិមនុស្សលីកាដូ។ អង្គការនេះក៏បានរកឃើញសំណល់កាត់ដេរដែលមានយីហោអន្តរជាតិដូចជា Reebok, Old Navy និង Adidas ដែលត្រូវត្រៀមសម្រាប់ដុតនៅតាមសិប្បកម្មឡឥដ្ឋ។