សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ​ បញ្ចេញមតិ

កញ្ញា ឈឹម ស៊ីថរ ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញក្រោយពីបានស្ដាប់សាលក្រមរួចកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការសង្គមស៊ីវិលអំពាវនាវ​ឱ្យរដ្ឋាភិបាលស្ដារស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ

ស្រប​ពេល​ដែល​មាន​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​មក​កាន់​ប្រទេស​កម្ពុជា អង្គការមិន​មែន​រដ្ឋាភិបាល​បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ឲ្យ​ស្ដារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស ដោយ​ថាសេរីភាពបញ្ចេញមតិ និង​សិទ្ធិ​នយោបាយ​នៅ​បន្ត​មាន​ការ​រឹតត្បិត ព្រម​ជាមួយ​នឹង​ការធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ​ជំទាស់ និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​។​
សកម្មជនដីធ្លីអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នពីពន្ធនាគារខេត្តកោះកុង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយជាប់ចោទពីបទញុះញង់ និងបរិហារកេរ្តិ៍។ (រូបភាពផ្តល់ឱ្យ)

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជាបន្តធ្លាក់ចុះ

សេរីភាព​សារព័ត៌មាន ​និង​សេរីភាព​នៃការ​បញ្ចេញ​មតិ​នៅកម្ពុជានៅតែ​បន្ត​ធ្លាក់ចុះ​ នេះបើ​តាម​ការ​លើក​ឡើង​របស់​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅក្នុងរបាយ​ការណ៍​ប្រ​​ចាំ​ឆ្នាំ​របស់​ខ្លួនស្តីពីស្ថានភាពសេរីភាពនៃការទទួលបានព័ត៌មាន ការបញ្ចេញមតិ និងសេរីភាព​សារព័ត៌មាន។ ការ​ចេញផ្សាយ​របាយការណ៍កាលពីថ្ងៃពុធបានបង្ហាញ​ពីសំឡេង​របស់​អ្នកសារព័ត៌មាន និងសកម្មជនដែលត្រូវបានធ្វើទុក្ខបុកម្នេញ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម