
អង្គការឃ្លាំមើលការលាងលុយអន្តរជាតិគ្រោងធ្វើទស្សនកិច្ចនៅកម្ពុជា ខណៈកម្ពុជាបន្តក្នុងបញ្ជីប្រផេះ
ក្រុមការងារអង្គការឃ្លាំមើលឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិមួយគ្រោងនឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាដែលនៅតែស្ថិតនៅក្នុង«បញ្ជីប្រផេះ»របស់អង្គការនេះ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការធ្វើកំណែទម្រង់ប្រឆាំងការលាងលុយកខ្វក់។ នេះបើយោងតាមសេចក្តីប្រកាសចេញកាលថ្ងៃទី២១ ខែតុលា របស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF)។